ពាក្យ៩ឃ្លាដែលពង្រឹងឆន្ទៈអ្នក​ឡើងវិញ ពេលកំពុងជួបការលំបាក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពាក្យ៩ឃ្លាដែលពង្រឹងឆន្ទៈអ្នក​ឡើងវិញ ពេលកំពុងជួបការលំបាក

23/01/2018
ក្នុងជីវិតមនុស្សម្នាក់ គ្មាននរណាម្នាក់ដែលថា កើតមកហើយជួបតែភាពស្រណុកសុខស្រួលពេញមួយជីវិតនោះទេ យ៉ាងហោចណាស់ក៏ធ្លាប់ជួបនឹងភាពលំបាកវេទនានៅពេលណាមួយក្នុងជីវិតដែរ។ តែមនុស្សមួយចំនួនព្យាយាមកែប្រែស្ថានការណ៍របស់ពួកគេឲ្យល្អជាងមុន ខណៈពេលដែលមនុស្សមួយចំនួនតែងតែព្យាយាមគេចមុខពីការពិតរហូត។
ដូចនេះ ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរតែធ្វើនៅពេលដែលជីវិតរបស់អ្នកជួបប្រទះនូវការលំបាកម្ដងៗ៖ 
១) ការខឹងឬបន្ទោសខ្លួនឯងតែងតែកើតមានឡើង ដូចនេះអ្នកមិនបាច់ព្យាយាមគេចពីអារម្មណ៍ទាំងនោះទេ

២) កុំបណ្ដោយតាមព្រេងតាមវាសនា ត្រូវប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីកែប្រែស្ថានភាពជីវិត

៣) ចេះអត់អោន ក៏ដូចជាលើកទឹកចិត្តឲ្យខ្លួនឯង

៤) កុំយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃញឹកញាប់ពេក

៥) ត្រូវចាំថា អ្វីៗគឺត្រូវការពេលវេលា ដូចនេះសូមកុំបង្ខំ

៦) កុំគិតពីអ្វីដែលអ្នកដទៃគិតពីអ្នកពេក

៧) ថែរក្សាសុខភាពឲ្យបានល្អ

៨) ត្រូវចាំថាអ្នករឹងមាំជាងអ្វីដែលអ្នកគិត

៩) អ្នកប្រាកដជាអាចធ្វើបាន៕