សូមរំលឹកថា កាលពីម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២២ ខែមករា មានកម្មករដែលមានមុខរបរជាអ្នកនេសាទចំនួន៩នាក់ រស់នៅភូមិ-ឃុំកោះស្តេច ស្រុកគីរីសាគរ បានកើតអាការៈក្អួតចង្អោរ និងខ្លះមានធ្លាក់ឈាមតាមមាត់ទៀតផង បន្ទាប់ពីពួកគេបានចម្អិនត្រីកំពតសមុទ្រក្លែមអស់ចំនួន៦គីឡូក្រាម ។

កម្មករពុលត្រីកាន់តែកើនឡើងហើយ
បញ្ចូលដោយ៖ Bunlors - 23/01/2018
ខេត្តកោះកុង ៖ ចំនួនកម្មករនេសាទដែលបានហូបត្រីកំពតសមុទ្រ ហើយពុលមានចំនួនកើនឡើងម្នាក់ទៀត នៅព្រឹកថ្ងៃទី២៣ ខែមករានេះ ដែលកាលពីរសៀលថ្ងៃម្សិលម៉ិញមានចំនួនតែ៩នាក់ប៉ុណ្ណោះ ។
សូមរំលឹកថា កាលពីម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២២ ខែមករា មានកម្មករដែលមានមុខរបរជាអ្នកនេសាទចំនួន៩នាក់ រស់នៅភូមិ-ឃុំកោះស្តេច ស្រុកគីរីសាគរ បានកើតអាការៈក្អួតចង្អោរ និងខ្លះមានធ្លាក់ឈាមតាមមាត់ទៀតផង បន្ទាប់ពីពួកគេបានចម្អិនត្រីកំពតសមុទ្រក្លែមអស់ចំនួន៦គីឡូក្រាម ។
បន្ទាប់ពីដឹងថា មានអាការៈពុលបែបនេះក្រុមគ្រួសារក៏បានដឹកអ្នករងគ្រោះទាំងនោះទៅមន្ទីរពេទ្យរៀងៗខ្លួន ក្នុងនោះបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត ចំនួន៣នាក់ ក្នុងរយៈពេល២ថ្ងៃ កាលពីថ្ងៃទី២២- ២៣ ខែមករា បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រែអំបិលចំនួន៦នាក់ និងម្នាក់ទៀតដែលមានទីលំនៅក្នុងក្រុងព្រះសីហនុត្រូវក្រុមគ្រួសារបញ្ជូនទៅទីនោះ ប៉ុន្តែជាអកុសលក៏ត្រូវបានស្លាប់តាមផ្លូវ មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកជនរងគ្រោះទាំង៩ នាក់ផ្សេងទៀត ត្រូវបានគ្រូពេទ្យជួយសង្គ្រោះបានទាន់ពេលវេលា ។