
មើលទៅគួរឲ្យអាណិតណាស់
បញ្ចូលដោយ៖ Bunlors - 23/01/2018ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យដែលជិះម៉ូតូដេញធាក់ប្លន់ផ្តួលម៉ូតូសិស្សស្រីម្នាក់ កាលពីរសៀលថ្ងៃទី២១ ខែមករានេះ ហើយត្រូវបាននគរបាលក្រុងប៉ោយប៉ែតវាយខ្នោះ ក្រោយរកឃើញនៅប្លុកកាស៊ីណូយកទៅសួរនាំបែរជាគិតខ្លីចង.កក្នុងបន្ទប់ឃុំបណ្តោះអាសន្ននៅអធិការនគរបាលក្រុងប៉ោយប៉ែតកាលពីយប់ថ្ងៃទី២២ ខែមករា ។
ជនគិតខ្លីខាងលើឈ្មោះ គឹមស្រេង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន២សង្កាត់ និងក្រុងប៉ោយប៉ែត ។ ប្រភពថា ជនសង្ស័យចង.កនឹងខ្សែភ្លើងទៅនឹងចង្រឹងដែកនៃបន្ទប់ឃុំបណ្តោះអាសន្នក្នុងអធិការដ្ឋាននគរបាលក្រុង ។
ក្រោយមកសមត្ថកិច្ចបានដឹកយកមកតម្កល់ទុកនៅវត្តរតនារាម ហៅវត្តផ្សារកណ្តាល ដើម្បីរងចាំសាច់ញាតិ ។ នៅកន្លែងតម្កល់សពគេឃើញក្មេងស្រីរងគ្រោះឈ្មោះ ប៉ាល់ សុថារី អាយុ១៣ឆ្នាំ ដែលគេធាក់ផ្តួលប្លន់យកម៉ូតូនិងម្តាយនាងឈ្មោះ ឆេង សុផារ៉ាត់ អាយុ៣៦ឆ្នាំ បានទៅអុជធូប ដើម្បីអហោសកម្មដល់សពហើយអះអាងថា និងទិញមឈូសដាក់សព ហើយនិមន្តលោកបង្សុកូលដល់សពផងដែរ ។
ជុំវិញករណីខាងលើលោកវរសេនីយ៍ឯក ធិន ស៊ិនដេតអធិការនគរបាលក្រុងប៉ោយប៉ែត និងលោកព្រុំ ពិសិដ្ឋនាយផ្នែកនគរបាលយុត្តិធម៌នៃអធិការនគរបាលក្រុងប៉ោយប៉ែតមិនអាចទាក់ទងសុំការបំភ្លឺបានដោយទូរស័ព្ទលោកទាំង២ចុចចូលជាច្រើនដងគ្មានអ្នកទទួល ៕