អេ អឹម ខេ នាំ​យក​ថវិកា​១៨​លាន​រៀល​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អេ អឹម ខេ នាំ​យក​ថវិកា​១៨​លាន​រៀល​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​

03/01/2018
ភ្នំពេញ៖ ក្នុង​គោលបំណង​ចង់​ឃើញ​កុមារ​មាន​សុខ​ភាព​ល្អ ជាពិសេស​ចង់ឃើញ​កុមារ​មានឱកាស​បាន​ចូលរៀន​គ្រប់ៗ​គ្នា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី នៅ​ព្រឹក ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៨​នេះ បាន​នាំយក​ប្រាក់​បរិច្ចាគ​សរុប​ចំនួន ១៨​លាន​រៀល ប្រគល់ជូន​តំណាង​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​លោក ណា​ង គី​ណា​ល់ នាយក​ប្រតិបត្តិ​ទីផ្សារ និង​ទំនាក់ទំនង នៃ អេ អឹម ខេ បាន​មានប្រសាសន៍ ឲ្យ​ដឹង​នៅក្រោយ​ពិធី​ប្រគល់​ថវិកា​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ថា តាមរយៈ​ការ​ផ្តល់សេវា​មីក្រូហិរញ្ញវត្ថុ​សមស្រប​និង​ឋិតថេរ​អេ អឹម ខេ មាន​គោលដៅ​សំខាន់​ពីរ​ដែល​ត្រូវ​សម្រេច​បាន គឺ​ផ្នែក​ហិរញ្ញវត្ថុ​និង​សង្គម​។ ជាក់​ស្តែង​ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ អេ អឹម ខេ បាន​ចូលរួម​លើកកម្ពស់​ការងារ​សង្គម​ជាច្រើន​កន្លងមក ដោយ​ការងារ​ទាំងនោះ​រួមមាន​៖ ចូលរួម​គាំទ្រ​គម្រោង​អង្គការ​ស្នាមញញឹម​កម្ពុ​ជា ដើម្បី​ធ្វើការ​វះកាត់​មាត់​ឆែប ក្រអូម​ឆែប មាត់​ធ្មេញ និង​ពិការ​មុខមាត់ ផ្សេងៗ​ដល់​កុមារ​កម្ពុជា​ដោយ​ឥតគិតថ្លៃ និង​ចូលរួម​គាំទ្រ​ឧបត្ថម្ភ​ថវិកា​ដល់​និស្សិត​ក្រីក្រ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​ចូលរួម​គាំទ្រ​កម្មវិធី​ជើងឯក​និយាយ​ភាសា​ខ្មែរ​ជា​សាធារណៈ​និង​កម្មវិធី​សង្គម​ផ្សេងៗ​ជាច្រើន​ទៀត​។​

​អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី​។ គិត​ត្រឹម​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ អេ អឹម ខេ មាន​បុគ្គលិក​សរុប​ចំនួន​ជិត​២.៥០០​នាក់ អតិថិជន​ចំនួន​ជិត​៦៨​ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង​២០៥​លាន​ដុល្លារ​អាមេរិក និង​មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន​១៥០​កន្លែង​និង​មាន​ភ្នាក់ងារ​ជាង​៣.០០០​កន្លែង នៅ​ទូទាំងប្រទេស​៕ ប្រភព៖ BayonTV