ពលរដ្ឋ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ងាក​មក​ប្រកប​របរ​កសិកម្ម ​កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពលរដ្ឋ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ងាក​មក​ប្រកប​របរ​កសិកម្ម ​កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក

03/01/2018
ឧ​ត្ត​រ​មានជ័យ ៖ ​​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ជា​បណ្តើរៗ​ បាន​ងាក​មក​ប្រកប​របរ​ដាំ​ដំណាំ​កសិកម្ម​វិញ​ហើយ​ ដើម្បី​ចៀសវាង​ការ​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ដោយ​ប្រថុយប្រថាន​។


ដោយ​បច្ចុប្បន្ននេះ ដំណាំ​ដំឡូង​មី និង​ដំណាំ​ផ្សេងៗ​មាន​កំណើន​តម្លៃ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ ធ្វើ​ឲ្យ​ប្រជាកសិករ​នៅ ក្នុងភូមិ​ទឹក​ថា្ល ​ឃុំ​បុស្ស​ស្បូវ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ចំនួន​ប្រមាណ​ជា​៧០​ភាគរយ ដែល​ពីមុន​តែងតែ​ធ្វើ​ចំណាក ​ស្រុក​ទៅ​រក​ការងារ​នៅឯ​ប្រទេស​ថៃ​នោះ ​ងាក​មក​ប្រ​កប​របរ​ដាំ​ដំណាំ​ដំឡូង​មី​ នៅក្នុង​មូលដ្ឋាន​ស្រុក​របស់ខ្លួន​វិញ ​ដើម្បី​កាត់​ បន្ថយ​ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន ទៅរក​ការងារ​ធ្វើ​។

ប្រជាពលរដ្ឋ​ក្នុងភូមិ​នេះ ​បាន​យល់ឃើញថា​ បច្ចុប្បន្ននេះ ការងារ​នៅក្នុង​ស្រុក​ ក៏​អាចជួយ​រកប្រាក់​កម្រៃ​បាន​ច្រើន ​គួរសម​ដែរ សម្រាប់​យក​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​ពួកគេ ​បើទោះបីជា​ការងារ​មួយ​ចំនួន​មានការ​លំបាក​បន្តិច​ក្តី​។

អ្នកភូមិ​ឈ្មោះ ម៉ៅ សឺត រស់ក្នុង​ភូមិ​ទឹក​ថា្ល ​ឃុំ​បុស​ស្បូវ ក្រុង​សំរោង បាន​ឲ្យដឹង​ថា​ កន្លងមក គ្រួសារ​របស់​គាត់​តែងតែ​ទៅ​ធ្វើ​ការងារ​ជា​កម្មករ​សំណង់​នៅ​ឯ​ប្រទេស​ថៃ ​ដោយ​ទទួល​បាន​ប្រាក់​ចំនួន​២០០​បាត​ក្នុង​មួយថ្ងៃ ​តែ​ទូទាត់​លើ​ការ​ចំណាយ​ផ្សេងៗ​ គឺ​នៅសល់​តិច​ណាស់​ ពុំបាន​សល់​ប្រាក់​កាក់​ច្រើន​ទេ ពេល​គាត់​ត្រលប់ ​មក​ផ្ទះ​វិញ​ម្តងៗ​ នោះទេ ​ទើប​គាត់​បានសម្រេច​ចិត្ត​ងាក​មក​ប្រកប​របរ​កសិកម្ម ដាំ​ដំណាំ​ដំឡូង​មី ​នៅ​ជិត​ផ្ទះ​វិញ​ម្តង​ លើ​ផ្ទៃដី​ចំនួន​១​ហិកតា ​កន្លះ ដោយ​ក្នុង​មួយ​ឆាំ្នៗ ​គាត់​អាច​ប្រមូល​ផលដំណាំ​របស់​គាត់​បាន​ចំនួន​២​ដង​ នៃ​ការ​ដាំ​ដំណាំ​ដំឡូង​មីនេះ​ ដោយ​រយៈ ពេល​១​ឆាំ្ន​ ជាង គាត់​ធ្វើ​បាន​ពី​៨​តោន​ទៅ​១០​តោន​ សម្រាប់​ដី​មួយ​ហិកតា ​បើសិនជា​អាកាសធាតុ​អំណោយផល​ល្អ​។​

​កសិករ​រូបនេះ ​បាន​ឲ្យ​ដឹងថា ​ឆាំ្ន​តម្លៃ​ដំឡូង​មី​បាន​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំមុន គឺ​លក់​បាន​ថ្លៃ​៥​បាត​កន្លះ ក្នុង​មួយ​គីឡូ ក្រាម ខណៈ​ឆ្នាំមុន​លក់​បាន​ថ្លៃ​តែ​២​បាត​ទៅ​៣​បាត​ប៉ុណ្ណោះ ​ដែល​សឹងតែ​មិន​រួច​ថ្លៃដើម​ទុន​ផង​។

គាត់​ បាន​បញ្ជាក់ថា ​ការ​ដំណាំ​នេះ គឺមាន​មន្ត្រី​ជំនាញ​កសិកម្ម និង​អង្ក​ការ​មួយចំនួន ​បាន​ចុះមក​ធ្វើការ​ណែនាំ​ពី​វិធី សាស្ត្រ​ផ្សេងៗ​ដល់​រូបគាត់​ផងដែរ ​ទើប​អាច​ទទួល​បាន​ផល​ល្អ​ដូច្នេះ និង​ធ្វើ​ឲ្យ​ពួកគាត់​មិនចាំ​បាច់​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ ការងារ​នៅ​ប្រទេស​ថៃ​ដូច​មុន​ឡើយ​។ ​គាត់​មាន​មហិច្ឆតា​ ពង្រីក​​ផ្ទៃដី​ដាំដំឡូង​មីនេះ ​បន្ថែមទៀត​ទៅ​ពេលអនាគត​។

លោក សូត្រ ស៊ី​សុឃាង ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជាក់ថា​ ជា​រៀងរាល់ខែ លោក​តែងតែ​បញ្ជូន​ មន្ត្រី​ជំនាញ​ចុះទៅ​អប់រំ និង​ផ្សព្វផ្សាយ​ពី​វិធីសាស្ត្រ​ផ្សេងៗ​ដល់​ពលរដ្ឋ​នៅ​តាម​​សហគមន៍ ឲ្យ​ពួកគេ​មានការ​យល់ដឹង ​កាន់​តែច្បាស់​ អំពី​របៀប​នៃ​ការ​ធ្វើ​កសិកម្ម និង​ការ​ដាំ​ដំណាំ​ផ្សេងៗ​នៅ​តាម​មូល​ដា្ឋ​ន​របស់ខ្លួន ​ដើម្បី​កាត់បន្ថយ​ការធ្វើ ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ដោយ​ប្រថុយប្រថាន​៕ ប្រភព៖ BayonTV