ចន្លោះ​ពី​ឆ្នាំ​២០១៨​ដល់​២០២០ កម្ពុជា​ត្រូវការ​សាច់​សត្វ​ប្រមាណ​៣០​ម៉ឺន​តោន ក្នុង​១​ឆ្នាំ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចន្លោះ​ពី​ឆ្នាំ​២០១៨​ដល់​២០២០ កម្ពុជា​ត្រូវការ​សាច់​សត្វ​ប្រមាណ​៣០​ម៉ឺន​តោន ក្នុង​១​ឆ្នាំ​

03/01/2018
ភ្នំពេញ៖ មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ បាន​បញ្ជាក់​ថា តម្រូវការ​សាច់​សត្វ​មាន​និន្នាការ​កើន​ឡើងជា​លំដាប់​ជាមួយ​កំណើន​ប្រាក់ចំណូល កំណើន​ប្រជាពលរដ្ឋ​និង​កំណើន​ភ្ញៀវទេសចរ​អន្ដរជាតិ ដែល​អាច​ប៉ាន់ប្រមាណ​ថា នៅ​កម្ពុ​ជា​មាន​តម្រូវការ​សាច់សត្វ​ប្រមាណ​ពី ២៩​ទៅ​៣០​ម៉ឺន​តោន​នៅ​ក្នុង​១​ឆ្នាំ រហូតដល់​ឆ្នាំ​២០២០​ខាងមុខ​។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឯកឧត្តម​វេ​ង សាខុន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​វេទិកា​ ស្តីពី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នា​ព្រឹក​ថ្ងៃ​ទី​៣ មករា​នេះ​ថា បច្ចុប្បន្ន​ចំនួន​គោ​សរុប​មានការ​ថយចុះ ហើយ​ការរៀបចំ​ដី​កសិកម្ម​ប្រមាណ​៩៣% ត្រូវ​ជំនួស​ដោយ​គ្រឿងយន្ត​កសិកម្ម​។ ប៉ុន្តែ ​ផលិតកម្ម​ជ្រូក​មាន​កំណើន​២,៩% និង​ផលិតកម្ម​បក្សី​មាន​កំណើន​៥,៤%​។ ដោយឡែក​ផលិតកម្ម​សត្វ​ទាំង​លក្ខណៈ​គ្រួសារ និង​ពាណិជ្ជកម្ម​នៅ​កម្ពុ​ជា​មាន​ការវិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់ ទាំង​បរិមាណ​សត្វ និង​បែបផែន​ផលិតកម្ម​។

​ឯកឧត្ដម​បន្តថា ពិតណាស់ថា​យើង​មិនទាន់​អាច​ធានា​បានទេ ចំពោះ​ការផ្គត់ផ្គង់ និង​តម្រូវការ​សាច់​បាន​ទាំងស្រុង​នោះទេ ជាពិសេស​សាច់មាន​គុណភាព​ខ្ពស់​។ ស្ថានភាព​នេះ​បញ្ជាក់​យ៉ាងច្បាស់​ថា តម្រូវការ​សាច់សត្វ​មាន​គុណភាព​ខ្ពស់ បាននិងកំពុង​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ បែបផែន​ផលិតកម្ម​សត្វ ពី​ការចិញ្ចឹម​សម្រាប់​ម្ហូបអាហារ​គ្រួសារ ទៅជា​ផលិតកម្ម​សម្រាប់​ពាណិជ្ជកម្ម​តាម​តម្រូវ​ទីផ្សារ​វិញ​។​

​ផលិតផល​សរុប​ក្នុងស្រុក​ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់ៗ​កើន​ពី​៧៦០​ដុ ល្លារ​ក្នុង​ឆ្នាំ​២០០៨ ដល់​ជាង​១៤០០​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៧ ដែល​ធ្វើ​ឲ្យ​កម្ពុជា​បាន​ឆ្លង​ផុតពី​ចំណាត់ថ្នាក់​ជា ប្រទេស​ចំណូល​ទាប ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​កំពុង​ខិតខំ​សម្រេច​ឲ្យ​បាន​នូវ ទស្សនវិស័យ​ធំៗ នៃ​ការអភិវឌ្ឍ​បន្តទៀត​៕ ប្រភព៖ BayonTV