ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមានប្រសាសន៍ទៅកាន់កម្មករ និយោជិតជាង១ម៉ឺន៣ពាន់នាក់ មកពីរោងចក្រចំនួន១៣ នៅតំបន់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញថា នៅលើពិភពលោកនេះ ពុំមានប្រទេសណាមួយដែលមិនមានបញ្ហាប្រឈមនោះឡើយ។
មានប្រសាសន៍ក្នុងជំនួបសំណេះសំណាលរបស់សម្តេចជាមួយកម្មករ និយោជិត នាព្រឹកថ្ងៃទី៣ ខែធ្នូឆ្នាំ២០១៨នេះសម្តេច បានឡើកឡើងថា អ្នកដែលមើលកម្ពុជាឃើញអាក្រក់គឺជាអ្នកដែលមើលបញ្ច្រាសថ្ងៃ ប៉ុន្តែអ្នកដែលមើលកម្ពុជា បណ្តោយថ្ងៃ នោះគឺមើលឃើញ កម្ពុជាល្អ។
សម្តេច ក៏បានយកឱកាសនេះតបទៅនឹងអ្នកដែលតែងតែរិះគន់មកលើរាជរដ្ឋាភិបាលថា នៅលើពិភពលោកនេះ គឺមិនមានប្រទេសណាមួយដែលមិនមានបញ្ហាប្រឈមនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរម្លឹកជូនកម្មករ និយោជិត ក៏ដូចជាជនរួមជាតិអំពីប្រវត្តរឿងរ៉ាវនៃការខិតខំតស៊ូរំដោះប្រទេសជាតិរបស់សម្តេច ដែលនៅថ្ងៃខាងមុខនេះ ខ្សែភាពយន្តឯកសារមួយ ស្តីពីសកម្មភាពរបស់សម្តេចក្នុងដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិពីអតីតកាល នឹងត្រូវចាក់ផ្សាយតាមរយៈទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍ក្នុងស្រុកនិងប្រព័ន្ធផ្សព្វផ្សាយនានា។
សម្តេចបន្តថា តាមរយៈនយោបាយឈ្នះឈ្នះដែលបានកំណត់យកថ្ងៃទី២៩ធ្នូឆ្នាំ១៩៩៨ ជាថ្ងៃបញ្ចប់សង្គ្រាមនៅក្នុងប្រទេសកម្ពុជា។ ទាក់ទងនឹងបញ្ហានេះសម្តេចរម្លឹកថា សង្គ្រាមនៅកម្ពុជាពីអតីតកាលគឺបានបង្ករឡើងដោយអ្នកជំនាន់មុន ប៉ុន្តែសម្តេចគឺជាអ្នកទទួលខុសត្រូវក្នុងការបញ្ចប់សង្គ្រាមនេះ ដោយបាននាំមកនូវការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃ។
សម្តេចបានតបទៅមនុស្សមួយចំនួនថាអ្នកដែលតែងតែលើកឡើង ដោយមិនឱ្យរម្លឹកពីអតីតកាលនោះ បើដូច្នេះ អ្នកនោះក៏មិនគួរចាំបាច់រម្លឹក ដឹងគុណ ទៅដល់ឪពុក ម្តាយ របស់ខ្លួន នោះដែរ។ ជាទូទៅកូនកត្តញ្ញូ គឺគេតែងតែធ្វើផ្សេងៗដើម្បីជាការតបស្នងរម្លឹកដឹងគុណទៅដល់ឪពុក ម្តាយរបស់គេ គឺខុសពីជនអគតិមួយចំនួនដែលតែងតែលើកឡើងមិនឱ្យរម្លឹកឡើងវិញពីអតីតកាលនៃការតស៊ូ គ្រប់បែបយ៉ាងនាំមកសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់និងការអភិវឌ្ឍរីកចម្រើនដល់ប្រទេសជាតិនិងប្រជាជនរហូតមកដល់សព្វថ្ងៃនេះ ៕ ប្រភព៖ BayonTV