មន្ត្រី​ជាន់ខ្ពស់​រដ្ឋសភា​ស្វាគមន៍​ចំពោះ​រដ្ឋាភិបាល​ដែល​ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មន្ត្រី​ជាន់ខ្ពស់​រដ្ឋសភា​ស្វាគមន៍​ចំពោះ​រដ្ឋាភិបាល​ដែល​ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន​

03/01/2018
ភ្នំពេញ៖ ប្រធាន​គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា ស្វាគមន៍​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​គំនិត​ផ្ដួចផ្ដើម​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​មួយ​ចំនួន​ដើម្បី​ការពារ​ព្រះ​ម​ហ​ក្សត្រ និង ដំណើរការ​ក្បាលម៉ាស៊ីន​ទីស្តី​ការគណៈរដ្ឋមន្ត្រី​អោយ​កាន់​តែ​មាន​ភាពងាយស្រួល​។​

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ថ្ងៃទី​៣ ខែមករា នេះ ឯកឧត្ដម ឈាង វុន ប្រធាន​គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា បានអោយដឹងថា កន្លងមក​មាន​ជន​អគតិ​មួយចំនួន​បាន​ជេរប្រមាថ និង​ប្រើប្រាស់​ពាក្យសំដី​មិន​សមរម្យ​ដល់​ព្រះមហាក្សត្រ ដូចនេះ​ក្នុងនាម​មន្ត្រីរាជការ​ត្រូវតែ​ការពារ​កិត្តិយស​ព្រះមហាក្សត្រ​ដោយ​រាជ​រដ្ឋាភិបាល​មានគំនិត​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​ដាក់ទោស​ទណ្ឌ​ដល់​ជន​ណា​ដែល​ប្រមាថ ឬ​បង្ខូច​ព្រះកិត្តិនាម​របស់​ព្រះមហាក្សត្រ​។​

​​​តែ​ទោះជា​យ៉ាងណា​ឯកឧត្តម​ញ្ជា​ក់ទៀត​ថា មកដល់ពេលនេះ រដ្ឋ​សភាព​មិនទាន់បាន​ទទួល​សំណើរ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​នៅឡើយ​ទេ ដោយ​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល​កំពុង​ត្រួតពិនិត្យ និង​ធ្វើការ​លើ​បញ្ហា​នេះ ជាមួយគ្នានេះ​ផងដែរ រដ្ឋសភា​ស្វាគមន៍​ចំពោះ​រាជរដ្ឋាភិបាល​ក្នុងការ​លើកយក​បញ្ហា​ទាំងនេះ​មក​សិក្សា​។​

​រាជរដ្ឋាភិបាល​កន្លង​មកនេះ បាន​បង្កើត​ក្រុមការងារ​សិក្សា រដ្ឋធម្មនុញ្ញ​ដើម្បី​ស្វែងរក​លទ្ធភាព​ធ្វើ​វិសោធនកម្ម ដើម្បី​កែ​ចំណុច​ចំនួន​៣​នៅក្នុង​រដ្ឋធម្មនុញ្ញ ។

ដោយ​ចំណុច ទាំងបី​ដែល​រដ្ឋាភិបាល​កម្ពុជា​ចង់​ឲ្យ​ធ្វើ​វិសោធន៍​រួមមាន​៖ ទី​១ គឺ​ទាក់ទង នឹង​សមាសភាព​រដ្ឋាភិបាល ដោយ​កាត់បន្ថយ​រដ្ឋលេខាធិកា​រ​ក្រោម​អំណាច ដោយ​មិនចាំបាច់​ឆ្លងកាត់​រដ្ឋសភា​មុន​។ ចំណុច​ទី​២ គឺ​ការយក​កម្ពុជា​ទៅ​បៀ​ប​ប្រដូច​ទៅនឹង​ប្រទេស​មួយចំនួន​ដែល​កំពុង ហែកហួរ​ដោយ​សង្គ្រាម​។ និង​ចំណុច​ទី​៣ វិញ ឲ្យ​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ដោយ​មិនត្រូវ​ឲ្យ​មាន​បុគ្គល​ណា​ធ្វើ ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​កម្ពុជា និង​ព្រះមហាក្សត្រ ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​៕ ប្រភព៖ BayonTV