Aguero ថា សមត្ថភាព Kane អាច​ទៅ​ Real Madrid បាន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Aguero ថា សមត្ថភាព Kane អាច​ទៅ​ Real Madrid បាន

03/01/2018
ខ្សែ​ប្រយុទ្ធ​ក្រុម Man City កីឡាករ Sergio Aguero យល់​ថា Harry Kane គ្មាន​បញ្ហា​អ្វី​ទេ បើ​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​យក្ស Real Madrid។


តាម​ព័ត៌មាន​កន្លង​មក Madrid ពិត​ជា​មាន​ចេតនា​ចង់​បាន Kane ថែម​ទាំង​លេច​ឭ​ថា​ មាន​ការ​ចរចា​ផ្លាស់ប្ដូរ​ Gareth Bale ទៀត​ផង។ យ៉ាងណាក្ដី លោក Mauricio Pochettino ដែល​ជា​អ្នក​ចាត់​ការ​របស់​ Spurs​ ពេល​នេះ​គ្មាន​បំណង​ចង់​ឲ្យ Kane ចេញ​ពី​ក្រុម​ឡើយ។ កីឡាករ​អង់គ្លេស​វ័យ​២៤​ឆ្នាំ​ពេល​នេះ​ជា​ម៉ាស៊ីន​រក​គ្រាប់​បាល់​ឲ្យ​មាន់​ខ្នាយ​មាស និង​បាន​បំបែក​កំណត់​ត្រា​​គ្រាប់​បាល់​​រយៈពេល​មួយ​ឆ្នាំ​នៅ  Premier League ទៀត​ផង។


ទាក់ទង​សមត្ថភាព​សម​ស្រប​ជាមួយ Madrid កីឡាករ Sergio Aguero និយាយ​ថា Kaneអាច​ទៅ​លេង​ទី​នោះ​បាន។ "ខ្ញុំ​មិន​ដឹង​ថា Kane កំពុង​គិត​អ្វី​ទេ ប៉ុន្តែ​គ្មាន​បញ្ហា​ទេ​ប្រសិន​គេ​ទៅ​អេស្ប៉ាញ​"។ សម្ដី Aguero៕