ក្រសួងសង្គមកិច្ចនឹងដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិស្ដីពីវ័យមនុស្សចាស់ នៅថ្ងៃទី១៨មករាស្អែកនេះ ក្រោមវត្តមានលោកនាករដ្ឋមន្ត្រី ហ៊ុន សែន នាវិមានសន្តិភាព។ ទន្ទឹមនឹងនេះ ក្រសួងក៏មានគម្រោងបង្កើតមជ្ឈមណ្ឌលជាតិ ថែទាំមនុស្សវ័យចាស់ជាលើកដំបូងនៅកម្ពុជាដែរ។ ជុំវិញគម្រោងដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ និងគម្រោងបង្កើតមជ្ឈមណ្ឌលជាតិថែទាំមនុស្សវ័យចាស់នេះ ក្រុមអង្គការសង្គមស៊ីវិលមើលឃើញថា គម្រោងទាំងនេះអនុវត្តចំពេលល្អ ព្រោះមនុស្សចាស់ឥលូវមានបន្ទុកច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងការរកចំណូលផ្គត់ផ្គង់គ្រួសារ និងបន្ទុកមើលចៅជាដើម៕
