មេគយក្រចេះឡើងថ្មីសំង្ងំស៊ីលុយបទល្មើលព្រៃឈើយ៉ាងរំភើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មេគយក្រចេះឡើងថ្មីសំង្ងំស៊ីលុយបទល្មើលព្រៃឈើយ៉ាងរំភើយ

16/01/2018
ខេត្តក្រចេះ៖ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្នួលខេត្តក្រចេះ បានខ្សឹបឱ្យដឹងថា ពួកគាត់ មានការខកចិត្តជាខ្លាំងចំពោះទង្វើរបស់
លោក នាង វណ្ណា មេគយ ខេត្តក្រចេះកំពុងតែ សប្បា យចិត្តប្រមូលលុយ ពីបទល្មើសព្រៃឈើទាំង ថ្ងៃ ទាំងយប់ ដោយផ្សំគំនិត ជាមួយមេឈ្មួញ ឈើ ម៉ឹក សុផាណារ៉េត ហៅ ឧកញ៉ាជ័យ និ ង រថយន្ត ដឹកបន្លែផ្លែ ឈើ របស់ វៀតណាម ។

តែបើតាមមន្ត្រីនៅស្នាក់ការគយនិងរដ្ឋាករខេត្តក្រចេះ បានបង្ហើប
អោយ ដឹងផងដែរថា លោក នាង វណ្ណា មេគយខេត្តក្រចេះរូបនេះមានឥទ្ធិពលខ្លាំងណាស់ ក្នុ ងការបញ្ជារឱ្យ មេគយច្រកទ្វារ ត្រពាំង ស្រែនិងវ៉ាលឺ ឲ្យធ្វើតាម បង្គាប់និងបញ្ជារបស់ខ្លួន ដោយឱ្យពួកគេទទួលលុយខ្មៅពីបទល្មើសព្រៃឈើ ពីក្រុមឈ្មួញឈើធំៗទាំងនោះ ដាក់ហោប៉ៅ ព្រោះគាត់យល់ថាព្រៃឈើជាភារកិច្ចរបស់រដ្ឋបាលព្រៃឈើ អ៊ីចឹងហើយគាត់មិនបញ្ជារឱ្យកូនចៅចាប់ទេ ឱ្យទទួលយកលុយពីមេឈ្មួញឈើវិញប្រសើរជាង ។

ប្រភពខាងលើបន្ថែមថា ជាក់ស្តែង គ្រាន់តែប៉ុន្មានថ្ងៃ ដើមខែឆ្នាំ ២០១៨ នេះ ក្បួនរថយន្តដឹកឈើជាច្រើនគ្រឿងរបស់លោកឧកញ៉ា ជ័យ បានដឹកឈើឆ្លងកាត់ព្រំដែនច្រកត្រពាំងស្រែនិងច្រក វ៉ាលឺ បានដោយរលូនដោយគ្មានការបង្ក្រាបអ្វីឡើយ ដោយលោកឧកញ៉ា ជ័យ នោះបង់លុយជូនសមត្ថកិច្ច គ្រប់ជុំនាញទាំងអស់ រួមទាំងបង់ជូនលោកមេគយ នាង វណ្ណា និងដៃជើងរបស់គាត់ប្រចាំច្រកព្រំដែនផងដែរ។

ចំណែកឯប្រភពពីឈ្មួញនិងមន្ត្រីតូចតាចបាន ខ្សឹបឲ្យយើងបានដឹងផងដែរថា ក្នុងមួយថ្ងៃៗមានឡានយីឌុបធំៗដឹ ក ទំនិញចូលពីវៀតណាម ហើយត្រូវបានផ្ទេរជាប្រចាំនៅ ច្រកត្រពាំងស្រែ វ៉ាលឺ ដែលទំនិញទាំងនោះ សុទ្ធតែបង់ពន្ធនាំចូលខ្ពស់ ហើយផលិតនៅក្នុងប្រទេសចិន ដែលគេដឹងថា លោក នាង វណ្ណា អតីតជា មេគយ ច្រកទ្វារត្រពាំងស្រែ-វ៉ាលឺ និងបច្ចុប្បន្នឡើងជាមេសាខាគយខេត្តក្រចេះថ្មីនោះ នៅតែមានអំណាចក្នុងការបញ្ជា និ ងបង្កើតឱ្យ មាន អំពើពុករលួយដោយសារតែទំនិញ ខ្លះមិនបានបង់ពន្ធនាំចូល ព្រោះតែក្រុមមេឈ្មួញទាំងនោះ សុទ្ធសឹងជាម៉ូយចាស់ ត្រូវដងត្រូវ ផ្លែ ជាមួយនឹងលោក នាង វណ្ណា នោះពីមុនមក។

មន្ត្រីដដែលបានខ្សឹបឱ្យ បាន ដឹងទៀតថា ក្នុងមួយខែៗ លោក នាង វណ្ណា រកចំណូលបានរាប់ម៉ឺនដុល្លារ សម្រាប់ការ ត្រួតពិនិត្យឯកសារចុះ ប្រតិវេទន៍គយ ទៅលើទំនិញវិនិយោគនាំចូល និងទំនិញនាំចូលបង់ពន្ធតែប៉ុណ្ណោះ។ កាលនៅជាអតីតមេគយច្រកទ្វារត្រពាំងស្រែ-វ៉ាលឺ លុះមកក្លាយជាមេសាខាគយខេត្តហើយ អំណា ចរកលុយក្រោមតុរបស់គាត់ក៏នៅ តែមានឥទ្ធិពលទៅលើច្រកទ្វារអន្តរជាតិ និងច្រកដ៏ទៃទៀតយ៉ាងមានប្រសិទ្ធភាពលើសមុនទៅទៀត ។

មន្ត្រីទាំងនោះបានទម្លាយឱ្យ ដឹងបន្ថែមថា លោក នាង វ ណ្ណា ត្រូវបានចំណាយប្រាក់ក្នុងមួយខែៗយ៉ាងច្រើនបែងចែកមកថ្នាក់លើ និងបែងចែកសម្រាប់ក្រុម មន្ត្រីគយ ដែលគាត់បានប្រើប្រាស់ក្នុង ការប្រមូលប្រាក់មិនប្រក្រតីទៅលើឯកសារចុះប្រតិវេទន៍គយ និងប្រមូលពីឈ្មួញឈើ ដើម្បីជាខែលសំរាប់ទប់តំណែងរបស់លោក។

ជុំវិញព័ត៌មានខាងលើនេះអង្គភាព យើងមិនអាចទំនាក់ទំនងជាមួយលោក នាង វណ្ណា មេគយក្រចេះរូបនេះបានទេ៕អត្ថបទ ទេព វណ្ណះ