លោក សុខ ពេញវុធ បានដឹកនាំកម្លាំង ចុះអន្តរាគមន៍ភ្លាមៗ ទប់ស្កាត់ និងជួយសង្គ្រោះបានទាន់ពេលវេលា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក សុខ ពេញវុធ បានដឹកនាំកម្លាំង ចុះអន្តរាគមន៍ភ្លាមៗ ទប់ស្កាត់ និងជួយសង្គ្រោះបានទាន់ពេលវេលា

16/01/2018
ភ្នំពេញ៖ នៅរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៤,២០នាទី បន្ទាប់ពីទទួលបានព័ត៌មានភ្លាម
ថាមានករណីអគ្គីភ័យឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋ លោកអភិបាល បានបញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះអន្តរាគមន៍ដោយបានវាយជញ្ជាំងផ្ទះអ្នកជិតខាង ដើម្បីជួយសង្រ្គោះក្មេងប្រុសចំនួន ០២នាក់ ដែលជាប់ក្នុងផ្ទះកើតហេតុបានដោយជោគជ័យ និងបានសហការជាមួយកម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យរាជធានីភ្នំពេញ បាញ់ពន្លត់ទាន់ពេលវេលា ដោយអគ្គីភ័យពុំបានឆេះរាលដាលដល់លំនៅដ្ឋានអ្នកជិតខាងទេ ហើយបានរលត់ទៅវិញនៅវេលាម៉ោង ១៤,៤៥នាទី នាថ្ងៃដដែល ។
ហេតុការអគ្គីភ័យនេះ បានកើតឡើងនៅចំណុចផ្ទះលេខ ២៧អឺ៤ហ្សិត ផ្លូវលេខ១៩ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ មានម្ចាស់ឈ្មោះ ផាន់ សារ៉េត ភេទប្រុស បានបង្កឲ្យបានខូចខាតទ្រព្យសម្បត្តិមួយចំនួន និងមិនបណ្តាលឲ្យមានមនុស្សស្លាប់នោះទេ ប៉ុន្តែមានក្មេងប្រុស ០២នាក់ រងរបួសធ្ងន់ដោយសាររលាកភ្លើង មាន÷
១-មានឈ្មោះ ផាន់ សុខសំណាង ភេទប្រុស អាយុ ៥ឆ្នាំ ម្តាយឈ្មោះ ឆៃ សុខលី និងឪពុកឈ្មោះ រឿង រឿម
២-មានឈ្មោះ ផាន់ ភាងចិន ភេទប្រុស អាយុ ៥ឆ្នាំ ម្តាយឈ្មោះ ផាំង ស្រីណេត និង ឪពុកឈ្មោះ ភាង ស៊ីធូ ។
បច្ចុប្បន្ន កុមារទាំងពីរ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាហើយ ។

យោងតាមការសាកសួរពីក្មេងៗទាំង២នាក់ដែលជាជនរងគ្រោះ បានបញ្ជាក់ថា ពួកគាត់ទាំង២នាក់បានលេងដែកកេះ អុចគ្នាទៅវិញទៅមកទើបបណ្តាលអោយអគ្គីភ័យឆាបឆេះតែម្តង ៕អត្ថបទ ទេព វណ្ណះ