មេបញ្ជាការខេត្តកណ្តាល ក្រើនរំលឹកដល់កងកម្លាំង ត្រូវតម្កល់ផលប្រយោជន៍ជាតិខ្ពស់ជាងអ្វីៗទាំងអស់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មេបញ្ជាការខេត្តកណ្តាល ក្រើនរំលឹកដល់កងកម្លាំង ត្រូវតម្កល់ផលប្រយោជន៍ជាតិខ្ពស់ជាងអ្វីៗទាំងអស់

16/01/2018
កណ្តាល៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នេះ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកល្វាឯម ខេត្តកណ្តាល

លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោក ភិម ភីរ៉ា អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកល្វាឯម បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសមុខងារ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកល្វាឯម ដោយមានការអញ្ជើញចូលរួម ពីលោកមេបញ្ជាការរង លោកនាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានក្រុងស្រុក និងនាយ-នាយរងកងរាជអាវុធហត្ថខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ផងដែរ។

តាមសេចក្តីសម្រេចលោកវរសេនីយ៍ត្រី ហាយ សុភាន ត្រូវបានតែងតាំងជាមេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុក ជំនួសលោកវរសេនីយ៍ត្រី ប៊ូ ចន្ធី ដែលត្រូវដំឡើងជារងសេនាធិការអាវុធហត្ថខេត្ត និងតម្លើងជាវរសេនីយ៍ទោផងដែរ។
បន្ទាប់ពីលោកអនុសេនីយ៍ទោ រី ដូណា នាយការិយាល័យបុគ្គលិក កងរាជអាវុធហត្ថខេត្តកណ្តាល បានឡើងអានសេចក្កីសម្រេចរបស់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកល្វាឯមរួចមក លោកឧត្តមសេនីយ៍ត្រី សំ តុលា បានថ្លែងថា ក្នុងនាម លោកឧត្តមសេនីយ៍មេបញ្ជាការ សូមអបអរសាទរ និងការកោតសរសើរចំពោះស្នាដៃ ដែលនាយទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ក្នុងការបំពេញតួនាទីបេសសកម្មរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យកន្លងមក។
លោកមេបញ្ជាការបានបន្តថា ការប្រកាសមុខងារនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងទំនុកចិត្តពីអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយអាវុធហត្ថ ដែលបានខិតខំបំពេញតួនាទីភារកិច្ចមិនខ្លាចនឿយហត់ ហានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្តីសុខជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកដល់នាយទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីផ្ទៃក្នុងកងរាជអាវុធហត្ថ និងអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត នូវបទបញ្ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយត្រូវតម្កល់ផលប្រយោជន៍ជាតិខ្ពស់ជាង អ្វីៗ ទាំងអស់ទោះបីនៅក្នុងតម្លៃណាក៏ដោយ ដាច់ខាតមិនឱ្យបដិវត្តពណ៌បំផ្លាញសន្តិភាពនៅកម្ពុជាបានឡើយ៕អត្ថបទ ទេព វណ្ណះ