តើមានទេយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តើមានទេយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រ

16/01/2018
បាត់ដំបង៖ នៅថ្ងៃ១៤ ,០១ ,២០១៨ ក្រុមការងាររបស់អគ្គនាយកវិទ្យុសំលេងជនពិការភ្នែក និងប្រជាពលរដ្ឋដែលមានបញ្ហាទំនាស់ដីធ្លី មានការណាត់ជួបជាមួយអភិបាលរងខេត្ត លោក សឿម ប៊ុនរិទ្ធិ និយាយរកដំណោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋរស់នៅភូមិព្រៃព្រាល ឃុំ ឃ្លាំង មាស ស្រុក បវេល និងស្រុកបាណន់ខេត្តបាត់ដំបង ។ ក្នុងការដំណោះស្រាយជាលទ្ធផលគឺប្រជាពលរដ្ឋមិនអាចទទួលយកបានទេចំពោះការដោះស្រាយរបស់លោកអភិបាលរងខេត្ត ។ កិច្ចប្រជុំរកដំណោះស្រាយត្រូវបានបញ្ចប់នូវវេលាម៉ោង ៣,៤០នាទីថ្ងៃខែឆ្នាំដដែល។
សូមជំរាបផងដែរថាប្រជាពលរដ្ឋមានការកើតទុក្ខមិនសុខចិត្តអំពីការដោះស្រាយរបស់លោកអភិបាលរងខេត្តបាត់ដំបង ។នៅថ្ងៃ ១៥,០១,២០១៨ ប្រជាពលរដ្ឋបានសម្រេចចិត្តឡើងទៅភ្នំពេញសាជាថ្មី ដែលជាលើកទី០៧ហើយ ដើម្បីមកសុំអោយក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ មេត្តាជួយដោះស្រាយជូនពួកគាត់ដែលជាជនរងគ្រោះផង។ សូមបញ្ជាក់ផងដែរថាប្រជាពលរដ្ឋគ្មានជំនឿរចិត្តលើមន្រ្តីខេត្តបាត់ដំបងដែលទទួលបន្ទុកលើការដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ឡើយ។ដោយពួកលោកគិតថាមន្ត្រីដែលទទួលបន្ទុកការដោះស្រាយទំនាស់ដីធ្លីពួកគាត់នោះមិនឈរលើគោលការច្បាប់។

បញ្ហារទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋនេះមានការអូសបន្លាយអស់រយះពេលជាច្រើនឆ្នាំមកហើយ។ដីដែលមានទំនាស់របស់ប្រជាពលរដ្ឋមានចំនួន១៥២ហិចតា ដែលមានប្រជាពលរដ្ឋ៥៩គ្រួសារ។សូមបញ្ជាក់ផងដែរថាដីដែលមានទំនាស់នោះគឺខាងប្រជាពលរដ្ឋបានអាស្រយ័ផលចាប់តាំងពីឆ្នាំ២០០០មកម្លេះ មិនដែលមានបញ្ហាជាមួយនណាម្នាក់ឡើយ តែមកដល់ឆ្នាំ២០១១ទើបមានលោកនាយទាហានផ្កាយមួយបានមកអះអាងថាដីនោះជាដីរបស់ពួកលោកទៅវិញ ដោយមិនមានឯកសារអីមកបញ្ជាក់នោះឡើយ៕អត្ថបទ ទេព វណ្ណះ