គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​កម្ពុជា​ជិត​លេច​រូបរាង ក្រោយ​ជំនួប​នាយករដ្ឋ​កម្ពុជា​ចិន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​កម្ពុជា​ជិត​លេច​រូបរាង ក្រោយ​ជំនួប​នាយករដ្ឋ​កម្ពុជា​ចិន

11/01/2018
គម្រោង​​​បង្ហោះ​ផ្កាយ​រណប​លើក​ដំបូង​ទៅ​កាន់​អវកាស​ ជា​គម្រោង​​ធំមួយ​ ឥឡូវ​បានឈាន​ដល់​កិច្ច​ព្រមព្រៀង​ក្របខណ្ឌ ក្នុង​ជំនួប​គ្នា​រវាង​នាយក​រដ្ឋកម្ពុជា​កម្ពុជា​សម្តេច​ ហ៊ុន សែន និង​នាយករដ្ឋ​មន្រ្តី​ចិន​លោក លោក លី ខឺឈាង។
រូប​តំណាង
កន្លង​មក​សម្តេច ហ៊ុន សែន ក៏​ធ្លាប់​មាន​ការ​លើក​ឡើង​​និងជំរុញ​សម្រាប់​គម្រោង​​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​​កម្ពុជា​លើក​ដំបូង​ទៅ​គន្លង​អវកាស ដែលមាន​ការ​សហការ​រវាង​រដ្ឋ​និង​ដៃគូ​ឯកជន។

ច្បាស់ការ​មែនទែនហើយ ពី​គ្រោងការ​​បង្ហោះ​ផ្កាយ​រណប​លើក​ដំបូង​របស់ប្រទេសកម្ពុជា​
ដោយ​ឡែក​នៅ​ព្រឹកមិញ​នេះ ក្នុង​ជំនួប​មិត្តភាព​រវាង​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក លី ខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន បាន​អញ្ជើញ​ធ្វើជា​សហ​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ៗ​ចំនួន​១៩ ក្នុង​នោះ​មាន​បញ្ជាក់​ច្បាស់​ពី​កិច្ច​ព្រម​ព្រៀង​មួយ​គឺ កិច្ច​ព្រមព្រៀង​ក្របខណ្ឌ ស្ដីពី​គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប​តេជោ​១

​នេះ​ជា​ដំណឹង​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ទន្ទឹង​ចាំ​ជា​យូរ​ហើយ ខាងក្រោម​នេះ​ជា​​កិច្ច​ព្រម​ព្រៀង​​ទាំង ១៩ ចំណុច៖