បន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំទ្វេភាគី នៅវិមានសន្តិភាព នាថ្ងៃទី១១ ខែមករានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានអញ្ជើញធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន១៩។
១. អនុស្សារណៈ នៃការយោគយល់គ្នា ស្ដីពីការលើកកម្ពស់បន្ថែមការអភិវឌ្ឍមជ្ឈមណ្ឌល ផ្ទេរបច្ចេកវិទ្យាកម្ពុជា-ចិន ។
២. អនុស្សារណៈនៃការយោគយល់គ្នា សម្រាប់កិច្ចការប្រតិបត្តិការលើការលើកកម្ពស់គុណភាពផលិតផល។
៣. កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស។
៤. លិខិតប្ដូរសារ ស្ដីពីគម្រោងជួសជុលរាជវាំងនៅអង្គរ។
៥. លិខិតប្ដូរសារ ស្ដីពីការផ្ដល់ជូនបរិក្ខារមួយកញ្ចប់។
៦. អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីគម្រោងដំណើរនៃក្ដីស្រឡាញ់ពីបេះដូងនៅកម្ពុជា។
៧. អនុស្សារណៈ នៃការយោគយល់គ្នា ស្ដីពីការរៀបចំផែនការរួមលើការអភិវឌ្ឍកសិកម្មទំនើបនៅកម្ពុជា។
៨. អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអង្គការស្រាវជ្រាវដំណាំស្រូវ។
៩. កិច្ចព្រមព្រៀងស្ដីពីការអនុវត្តគម្រោងការបង្កើតមជ្ឈមណ្ឌលបង្កាត់ និងអភិរក្សពូជឈើមានតម្លៃខ្ពស់នៅកម្ពុជា ។
១០. កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់ខ្សែអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ដំណាក់កាលទី២។
១១. កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ (ចោមចៅ បែកគូស ក្រុងកំពត)។
១២. អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រត្តិការទៅវិញទៅមក។
១៣. កិច្ចព្រមព្រៀងសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ។
១៤. កិច្ចព្រមព្រៀងស្ដីពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។
១៥. អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីពាណិជ្ជកម្មអង្ករ។
១៦. កិច្ចសន្យាសម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ជាឆ្អឹងខ្នងសម្រាប់បណ្ដាញជាតិ និងភ្ជាប់អនុតំបន់។
១៧. កិច្ចព្រមព្រៀងក្របខណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន សម្រាប់គម្រោងអាកាសយានដ្ឋានភ្នំពេញ (ថ្មី) ប្រទេសកម្ពុជា។
១៨. កិច្ចព្រមព្រៀងក្របខណ្ឌ ស្ដីពីគម្រោងបាញ់បង្ហោះផ្កាយរណបតេជោ១។
១៩. កិច្ចព្រមព្រៀងស្ដីពីគម្រោងវិនិយោគ លើការសាងសង់ និងប្រតិបត្តិការកំពង់ផែស្ទឹងហាវ។
បន្ទាប់ពីពិធីចុះហត្ថលេខា និងប្តូរសាររួមគ្នារួចមក គឺមានការប្រកាសជាផ្លូវការនូវគម្រោងអភិវឌ្ឍន៍មួយចំនួនដែលកម្ពុជាបានសំរេចជាមួយភាគីចិន ដែលក្នុងនោះគឺមានគម្រោង៖
១. “ដំណើរនៃក្តីស្រឡាញ់ពីបេះដូង” នៅកម្ពុជា ដែលភាគីចិន នឹងផ្តល់ការវះកាត់ជួយកុមារកម្ពុជាដែលមានបញ្ហាជំងឺបេះដូងចំនួន ១០០នាក់ ក្នុងរយៈពេល៣ឆ្នាំ។
២. គម្រោងសាងសង់អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ក្នុងបរិវេណមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យព្យាបាលជំងឺទូទៅ នៅខេត្តត្បូងឃ្មុំ។
៣. គម្រោងប្លង់ស្ថាបត្យកម្មអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ៕
