ពិធីការិនី ចាន់ កែវនិមល កាលពីយប់មិញ Surprise ខួបកំណើតស្វាមីរបស់នាង គឺលោក សុវត្ថិ សីលា ដោយបានធ្វើពិធីជប់លៀងយ៉ាងរីករាយ និងផ្អែមល្ហែមជាមួយគ្នានៅក្នុងភោជនីយដ្ឋានមួយ។
ទោះជាវ័យជ្រេបន្តិចមែន ប៉ុន្តែពិធីការិនីរូបនេះនៅតែមានភាពផ្អែមល្ហែមជាមួយស្វាមី ប្រៀបដូចជាគូស្វាមីភរិយា ដែលទើបតែរៀបការថ្មីថ្មោងដូច្នោះដែរ។
ពិធីការិនី ចាន់ កែវនិមល មានឈ្មោះបោះសំឡេងអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ នៅស្ថានីយទូរទស្សន៍ហង្សមាស ហើយបច្ចុប្បន្ននេះកេរ្តិ៍ឈ្មោះរបស់អ្នកនាងក៏នៅតែល្បីល្បាញដោយក្តោបបានការងារធំៗជាច្រើននៅក្នុងដៃ។ ក្រៅពីរវល់នឹងការងារដ៏ច្រើន អ្នកនាង ចាន់ កែវនិមល ក៏មិនដែលភ្លេចក្រុមគ្រួសាររបស់ខ្លួនដែរ អ្នកនាងតែបង្ហាញរូបភាពផ្អែមល្ហែមជាមួយគ្រួសារជារឿយៗ។
ពិធីខួបកំណើតរបស់ស្វាមីយប់មិញ ក្រៅពីក្រុមគួសារ សង្កេតឃើញអ្នកចូលរួមក្នុងពិធីជប់លៀងក៏មានវត្តមានតារាល្បីៗដែលជាមិត្តស្និទ្ធស្នាលរបស់អ្នកនាង ចាន់ កែវនិមល រួមមានលោក ឆន សុវណ្ណរាជ សុគន្ធ ថេរ៉ាយុ និងកញ្ញា ហេង កែវនីតា ជាដើម។
ចង់ដឹងថា អ្នកនាង ចាន់ កែវនិមល និងស្វាមីផ្អែមល្អែមយ៉ាងណាមើលរូបភាពខាងក្រោមទាំងអស់គ្នា៖
