សមមុខហើយវេចបង្វេចរត់ចោលប្រពន្ធ ស្កាត់ទៅរកជួបអូនតែដូចទៅឲ្យ ប្តីអូននិងមិត្តភក្តិ ចងវាយដូចសត្វធាតុ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សមមុខហើយវេចបង្វេចរត់ចោលប្រពន្ធ ស្កាត់ទៅរកជួបអូនតែដូចទៅឲ្យ ប្តីអូននិងមិត្តភក្តិ ចងវាយដូចសត្វធាតុ

08/01/2018
ប្រទេសចិន៖ បុរសជនជាតិចិនម្នាក់ ឈ្មោះ លីវ បានរៀបការ មានគ្រួសារហើយ តែរូបគេបានធ្វើខុសជាមួយគ្រួសារ ហើយបានទៅលួច មានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់ ឈ្មោះ លួន ដោយពួកគេលួចលាក់ស្នេហា ជាមួយគ្នាតាមរយៈវេបសាយ ស្វែងរកគូរស្រករ។     

 តាមពិតទៅ នាង លួន ដែលបុរសខាងលើ បានទាក់ទងនោះ ទើបតែរៀបការហើយ តែនាងកុហកបុរសខាងលើថា នៅលីវទៅវិញ និងបានសរសេរឆ្លើយឆ្លង ពាក្យពេជ្រស្នេហាជាមួយគ្នា ទៅវិញទៅមក រហូតដល់បុរសឈ្មោះ លីវ អន្ទះសារទ្រាំលែងបាន ក៏ចង់ជួបរូបពិតរបស់នាង លួន ផ្ទាល់តែម្តង ហើយរូបគេបានវេចបង្វេច គេចចេញពីប្រពន្ធ ដោយមិនបានប្រាប់ហេតុផល មួយម៉ាត់ឡើយ ហើយបានធ្វើដំណើរឆ្លងកាត់ ប្រទេសចំងាយ១ពាន់គីឡូម៉ែត្រ ដើម្បីស្កាត់ជួបនាង លួន តែពេលមកដល់ គឺហេតុការណ៍ មិនបានដូចអ្វី ដែលគាត់គិតទុកនោះឡើយ ។     

បើតាមការចុះផ្សាយ របស់កាសែត ដេលីមែល កាលពីពេលថ្មីៗនេះ បានសរសេរថា ក្រោយពីលោកលីវ ធ្វើដំណើរ ទៅដល់ក្រុងហ្វូយួន មុនធុនយួនណាន ភាគខាងត្បូងប្រទេសចិន ក្រោយមកគាត់មិនបានជួប ជាមួយនាង លួន ដូចបំណងដែលគាត់ប៉ងនោះទេ តែគាត់បានជួបនិងហេតុការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើល និងអាម៉ាស់យ៉ាងខ្លាំង គឺត្រូវប្តីរបស់នាង លួន នាំមិត្តភក្តិមកជួប ហើយបានវាយ និងទាញលោក លីវ ទៅកណ្តាលផ្លូវសាធារណៈ ដោយខឹងយ៉ាងខ្លាំង បានយករំពាត់វាយ ដាក់ទោសបុរសអភ័ព្វខាងលើ ឲ្យមនុស្សគ្រប់គ្នាបានឃើញ និងដឹងថា នេះហើយជាអ្នកលួចសហាយ ជាមួយប្រពន្ធរបស់គេ ។     

 ក្រុមប្តីរបស់នាង លួន បានវាយធ្វើបាបលោក លីវ យ៉ាងដំណំ តែមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ ខណៈពេលដែលមានហ្វូងមនុស្សជាច្រើន ដែលបានដើរឆ្លងកាត់ទីនោះ រោមមើលយ៉ាងច្រើនកុះករ តែទោះជាយ៉ាងណា នាង លួន មិនបានស្ថិតនៅក្នុងហេតុការណ៍នោះទេ ។        ហេតុការណ៍នេះ បានកើតឡើង ដោយសារតែប្តីរបស់នាង លួន បានប្រាប់ប៉ូលិសថា បុរសខាងលើ បានណាត់ជួបគ្នា ជាមួយប្រពន្ធគាត់ បែបសហាយស្មន់ តែមិនបានប្រាប់ប៉ូលិសថា ខ្លួនបាននាំមិត្តភក្តិ ទៅវាយលោក លីវ អស់រយៈពេលយ៉ាងយូរនោះឡើយ ៕អត្ថបទដកស្រង់ ទេព វណ្ណះ