សូម្បីប៉ូលិសក៏ភ័យដែរ ពេលឮស្ត្រីសង្ស័យសារភាពថា សម្លាប់និងកាត់សាកសពប្តី២នាក់ ព្រោះតែភ្លើងកំហឹង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សូម្បីប៉ូលិសក៏ភ័យដែរ ពេលឮស្ត្រីសង្ស័យសារភាពថា សម្លាប់និងកាត់សាកសពប្តី២នាក់ ព្រោះតែភ្លើងកំហឹង

08/01/2018
កាលពីពេលថ្មីៗនេះ កាសែតក្នុងស្រុកឡាវមួយ បានចុះផ្សាយព័ត៌មាន ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដោយលោក KA អាយុ៤១ឆ្នាំ ដែលរស់នៅក្នុងក្រុង វៀងច័ន្ទ ប្រទេសឡាវ ត្រូវបាននាង បួរសន អាយុ៤៨ឆ្នាំ អារសាកសពជាកង់ៗ ព្រោះតែការប្រច័ណ្ឌ ដោយហេតុការណ៍នេះ បានកើតឡើងកាលពី ដើមខែធ្នូ កន្លងទៅថ្មីៗនេះ ។បើតាមការសាកសួរនាំ យ៉ាងល្អិតល្អន់រួចមក នាង បួរសន បានព្រមសារភាពថា នាងធ្លាប់សម្លាប់ប្តី២នាក់ រួចមកហើយ ហើយនាងបានរៀបរាប់ ប្រាប់ប៉ូលិសថា កាលពីដើមឆ្នាំ២០១១ នាងបានស្គាល់ និងស្រលាញ់គ្នាជាមួយបុរសម្នាក់ ឈ្មោះ ផូ រស់នៅក្នុងក្រុងវៀងច័ន្ទ ។

ពួកគេទាំង២នាក់ បានរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ តែមិនទាន់មានកូនទេ លុះរស់នៅជាមួយគ្នា បានតែកន្លះឆ្នាំ លោកផូ បានប្រើប្រាស់ថ្នាំញៀន ព្រមទាំងផឹកស្រា ជារៀងរាល់ថ្ងៃ ហើយថែមទាំងបានវាយ ធ្វើបាបនាងទៀតផង ។នាង បួរសន បានរៀបរាប់បន្តថា លុះដល់ថ្ងៃទី២០ ខែវិច្ឆិកា ២០១១ ពួកនាងបាន ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយប្តីបានវាយធ្វើបាបនាង រហូតធ្វើឲ្យនាងទ្រាំលែងបាន ក៏ទាញកាំបិតកាប់លោក ផូ រហូតដល់រងរបួសធ្ងន់ និងបានស្លាប់នៅឯមន្ទីរពេទ្យ ខណៈពេលដែលក្រុមគ្រួសារ បាននាំទៅសង្គ្រោះបន្ទាន់ ។

 បន្ទាប់ពីហេតុការណ៍នោះ នាងត្រូវបានប៉ូលិសចាប់ខ្លួន ហើយតុលាការកាត់ទោសនាង ឲ្យជាប់គុករយៈពេល៣ឆ្នាំ ៦ខែ ។នាងបាននបន្តថា លុះពេលចេញពីគុក នៅឆ្នាំ២០១៥ នាងបានស្គាល់លោក KA ហើយបានរួមរស់ជាមួយគ្នា ដូចប្តីប្រពន្ធ និងបានសង់ខ្ទមមួយ សម្រាប់រស់នៅតែ២នាក់ តែពួកនាងមិនមានកូនជាមួយគ្នាឡើយ។

 ការរស់នៅជាមួយគ្នា មិនទាន់បានប៉ុន្មានផង ពួកគេទាំង២បានឈ្លោះគ្នាជាប្រចាំ ព្រោះតែរឿងប្រចណ្ឌប្តីជាមួយស្រីថ្មី មុនពេលដែលនាងធ្វើរឿងបែបនេះ ។នាងបានរៀបរាប់ទៀតថា នាងបានទាញកាំបិត មកចាក់លោក KA ក្រោយពីលោក KA បានវាយធ្វើបាបនាង ទើបនាងចាក់គេរហូតដល់ស្លាប់ ព្រមទាំងកាត់ក កាត់ធ្មេញ កាត់ប្រដាប់ភេទ និងកាត់ខ្លួនជាកង់ៗ ដើម្បីយកទៅបោះចោល ព្រោះតែនាងខឹងខ្លាំងពេក ។បន្ទាប់ពីសារភាពរួច ប៉ូលិសក៏បាននាំខ្លួននាង ទៅឃុំនិងរង់ចាំបញ្ជូនទៅតុលាការ កាត់ទោសតាមផ្លូវច្បាប់ ៕អត្ថបទដកស្រង់ ទេព វណ្ណះ