ឪពុក​ម្តាយ​រន្ធត់​ប៉ុនណា ពេល​ដឹង​ថា​កូន​បែប​នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឪពុក​ម្តាយ​រន្ធត់​ប៉ុនណា ពេល​ដឹង​ថា​កូន​បែប​នេះ

07/01/2018
ខេត្តកំពង់ចាម ៖ បើ​ទោះជា​ច្បាប់​ច​រារ​ច​ណ៍​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាងណា​ក្តី ក៏​នៅ​តាម​ផ្លូវ​បាន​កើត​មាន​ជា​បន្តបន្ទាប់ ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៨ ក្នុង​សង្កាត់​កំពង់ចាម និង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ។ មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​២​លើក បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ធ្ងន់​ស្រាល​៣​នាក់ ។
លោក​វរសេនីយ៍ត្រី​ស៊ា​ម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម​ប្រាប់​ឲ្យ​ដឹង​ថា ហេតុការណ៍
គ្រោះថ្នាក់​ចរាចរណ៍​ទី​១ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​រសៀល រវាង​កង់ និង​រថយន្ត​ស្លាក​លេខ​ភ្នំពេញ​២J-៧៦៣៦ អ្នក​បើក​មិន​ស្គាល់​អត្តសញ្ញាណ​ក្នុងភូមិ​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ភ្លាម​ៗ​នោះ​បណ្តាល​ឲ្យ​ក្មេង​ប្រុស​ឈ្មោះ​ឡុ​ង ដា​លី​ន​ភូមិ​រិ​ន អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​កើត​ហេតុតែ​ម្តង ។
លោក​ប្រាប់​បន្ត​ថា មុន​កើតហេតុ​កង់​របស់​សិស្ស​បាន​ជិះ​ពី​ត្បូង​ចេញ​មក​ជើង ជាប់​ក្រោយ​របង​សាលាដំបូង​ខេត្ត លុះ​ពេល​ដែល​ជិះ​ឆ្លងផ្លូវ​មិន​ទាន់​នឹង​ផុត​ផង ស្រាប់តែ​មាន​រថយន្ត១​គ្រឿង​ដែល​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​បាន​បុក​ដោយ​អូស​កង់​ជា​ច្រើន​ម៉ែត្រ​បណ្តាល​ឲ្យ​ក្មេង​ដែល​ជិះ​កង់​របួសធ្ងន់ ត្រូវ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។ ហើយ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម តែ​គ្រោះ​អកុសល​រហូត​ដល់​ពេល​យប់​ក្មេង​ប្រុស​នោះ​បាន​ស្លាប់ ហើយ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៧ ខែមករា ត្រូវ​បាន​ឪពុក​ម្តាយ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។
ចំណែក​រថយន្ត និង​កង់​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ដែល​រត់គេច​ខ្លួន​នោះ ។
ដោយឡែក​គ្រោះថ្នាក់​ចរាចរណ៍​ទី​២​វិញ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​០៦
ខែមករា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងត្បូង​ស្ពាន​ព្រែក​ដើម​ចាន់​ក្នុងភូមិ​ដើម​ចាន់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​១​ករណី​ទៀត រវាង​ម៉ូតូ​ម៉ាក​C 125 និង​ម៉ូតូ​ម៉ាក​ឡែ​ត​បណ្តាល​ឲ្យ​រង​របួស​មនុស្ស​ចំនួន​០៣​នាក់ ក្នុង​នោះ​ប្រុស​២​នាក់ និង​ស្រី​ម្នាក់ វត្ថុ​តាង​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ៕