ដឹងអត់ Coutinho ជាកីឡាករប្រេស៊ីលទីប៉ុន្មាន ដែលទៅលេងនៅ Barcelona? - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដឹងអត់ Coutinho ជាកីឡាករប្រេស៊ីលទីប៉ុន្មាន ដែលទៅលេងនៅ Barcelona?

07/01/2018
កីឡាករ Philippe Coutinho បានវិលត្រឡប់ទៅកាន់ទីក្រុងបាសេឡូណា ជាទីក្រុងដែលកីឡាករវ័យ២៥ឆ្នាំរូបនេះបានស្គាល់ច្បាស់ ជាទឹកដីចាស់ដែលរូបគេធ្លាប់លេងឲ្យក្រុម Espanyol ហើយការទៅប្រកបអាជីពនៅទឹកដី Camp Nou បានធ្វើឲ្យអតីតខ្សែប្រយុទ្ធហង្សក្រហមក្លាយជាកីឡាករប្រេស៊ីលទី ៣០ ហើយនៅក្លឹប Barcelona។

គិតមកទល់ពេលនេះ ក្លឹបដែលមានប្រវត្តិជិត១២០ឆ្នាំ មានកីឡាករប្រេស៊ីលទៅលេងជិត ៣០ នាក់ហើយ។ Da Silva គឺជាកីឡាករប្រេស៊ីលដំបូងគេដែលទៅលេងឲ្យ Barcelona ក្នុងឆ្នាំ ១៩៤៨ ប៉ុន្តែលេងបានតែ៣ប្រកួតប៉ុណ្ណោះ ខណៈដែល Dani Alves គឺជាកីឡាករប្រេស៊ីលដែលបានចូលលេងឲ្យក្លឹបអ្នកមានបុណ្យសឹងគ្រប់ប្រកួត ហើយក៏ជាអ្នកដែលបានបង្កព្យុះភ្លៀងជាមួយ Neymar។


ប៉ុន្តែបើនិយាយពីសករាជដ៏លេចធ្លោបំផុត ដែលកីឡាករប្រេស៊ីលលេងនៅ Barcelona គឺអំឡុងទសវត្ស៩០។ នៅពេលនោះមានដូចជា កីឡាករ Sonny Anderson, Romario, Ronaldo និង Rivaldo ហើយក្រោយមកបន្តិចមាន Ronaldinho៕