មិនដឹង​គិត​យ៉ាងម៉េច​ច្របាច់​.​ក​ហើយ​រំលោភ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មិនដឹង​គិត​យ៉ាងម៉េច​ច្របាច់​.​ក​ហើយ​រំលោភ

07/01/2018
ខេត្តតាកែវ ៖ កម្លាំង​អធិការ​នគរបាល​ស្រុក​ព្រៃកប្បាស បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​ម្នាក់​ពាក់ព័ន្ធ​រំលោភ​សេពសន្ថវៈ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ស្រែ​ពោធិ៍ ឃុំ​ចារ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។
នគរបាល​ស្រុក​ព្រៃកប្បាស​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២៣​និង​៥០​នាទី​យប់​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៨ ជនសង្ស័យ​ឈ្មោះ​សុង ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​ផ្ទះ​ជន​រង​គ្រោះ ហើយ​ចាប់​ច្របាច់​.​ក ជន​រង​គ្រោះ​ដល់​សន្លប់ រួច​រំលោភ​រហូត​បាន​សម្រេច ។ ជន​រង​គ្រោះ​មាន​អាយុ​៣១​ឆ្នាំ (​ជា​ស្ត្រី​មេម៉ាយ​) ខណៈ​ពេល​ស្ត្រី រង​គ្រោះ​កំពុង​ដេក​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ។
ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ខាងលើ​បាន​រត់គេច​ខ្លួន លុះដល់​ស្ត្រី​រង​គ្រោះ​ដឹងខ្លួន​ឡើង​ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​នឹង​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ​តែ​ម្តង ។
នៅ​ចំពោះ​មុខ​ប៉ូលិស​ជនសង្ស័យ​បាន​និយាយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​ក្នុងផ្ទះ​ស្ត្រី​រង​គ្រោះ​ពិតមែន រួច​ច្របាច់​.​ក​ឲ្យ​សន្លប់ បន្ទាប់​មក​រំលោភ​រហូត​បាន​សម្រេច ។ នៅ​ពេល​នេះ​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងែ​ទី​០៨ ខែមករា ឆ្នាំ ២០១៨ នេះ​ចាត់ការ​ទៅ​តាម​ច្បាប់ ៕