ក្រោយឈ្នះ Muangthong B ក្រុម Pahang FA បន្ដប៉ះ Air Force United របស់ថៃ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រោយឈ្នះ Muangthong B ក្រុម Pahang FA បន្ដប៉ះ Air Force United របស់ថៃ

07/01/2018
ក្រុម Pahang FA ដែលមានវត្តមានរបស់ ចាន់ វឌ្ឍនាកា ដែរនោះ នឹងប្រកួតជាមួយក្រុម Air Force United របស់ថៃនៅល្ងាចនេះទៀតក្នុងប្រកួតមិត្តភាពកម្ដៅសាច់ដុំ ក្រោយពីពួកគេបានយកឈ្នះលើក្រុម Muangthong B ៣-១ កាលពីថ្ងៃសុក្រកន្លងទៅ។


នេះជាដំណើរប្រកួតមិត្តភាពមើលសមត្ថភាពកីឡាកររបស់ក្រុម Pahang ក្រោយពីពួកគេបាននាំយកកីឡាករថ្មីចូលក្រុម។ តួយ៉ាងដូចជាការប្រកួតកន្លងទៅជាមួយ Muangthong B នោះ កីឡាករកម្ពុជា វឌ្ឍនាកា ជាអ្នករ៉ាប់រងការទាត់បាល់ Free-kick និងបាល់ជ្រុងជាដើម។ នេះដូចទៅនឹងអ្វីដែល ខ្សែប្រយុទ្ធកើតនៅខេត្តកំពតបានធ្វើកាលពីគេលេងនៅក្លឹបបឹងកេតដែរ។

ក្នុងការផ្លាស់ទៅលេងនៅក្រុមម៉ាឡេស៊ី កីឡាករវ័យក្មេងឆ្នើមរបស់កម្ពុជាខាងលើមានគោលបំណងចង់លើកពានជាមួយក្រុម Pahang នេះ ក្នុងរដូវកាលថ្មីខាងមុខ ត្បិតអីនៅលីគម៉ាឡេស៊ីមានក្រុមខ្លាំងៗច្រើនក៏ដោយ៕