Costa លេងលើកដំបូងនៅ La Liga បានកាតក្រហម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Costa លេងលើកដំបូងនៅ La Liga បានកាតក្រហម

07/01/2018
Diego Costa បានបង្ហាញខ្លួនជាលើកដំបូងឱ្យក្លឹប Atletico Madrid វិញហើយកាលពីយប់មិញនេះ ដោយរកបាន១គ្រាប់ និងទទួលបានកាតក្រហមភ្លាមៗផងដែរ។


ក្រោយចាកចេញពី Chelsea ខ្សែប្រយុទ្ធមុខកាចរូបនេះបានត្រលប់ទៅលេងឱ្យ AT Madrid វិញ តែសោកស្ដាយត្រូវរង់ចាំពាក់កណ្ដាលរដូវកាលទើបអាចចូលលេងបាន។ តួយ៉ាងនៅយប់មិញ កីឡាករកើតនៅប្រេស៊ីល តែលេងឱ្យជម្រើសជាតិអេស្ប៉ាញម្នាក់នេះធ្វើបានល្អ រកបាន១គ្រាប់ក្នុងការបង្ហាញខ្លួនក្នុងប្រកួតដំបូង។ អ្វីដែលសោកស្ដាយ ការត្រេកអរពេករបស់គេ ដែលរត់ចេញពីទីលានទៅអបអរជាមួយអ្នកគាំទ្រនោះ ត្រូវទទួលបានកាតលឿង ជាកាតទី២ក្នុងប្រកួតនេះ បណ្ដាលឱ្យឈានដល់កាតក្រហមត្រូវបណ្ដេញចេញតែម្ដង។


ការបានកាតក្រហមក្នុងប្រកួតដំបូងនេះដែរ ត្រូវបានគេគិតថាកីឡាករលេងកាចម្នាក់នេះ នឹងនៅតែរក្សាជំហររបស់ខ្លួនដដែល ហើយនឹងធ្វើឱ្យក្របខណ្ឌ La Liga កាន់តែក្ដៅគគុកថែមទៀត៕