ក្រុម Liverpool នៅតែមិនអាចឃាត់ Coutinho បាន ព្រោះ Barca ឱ្យដល់ ១៤២លានផោន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រុម Liverpool នៅតែមិនអាចឃាត់ Coutinho បាន ព្រោះ Barca ឱ្យដល់ ១៤២លានផោន

07/01/2018
ដំណឹងជាផ្លូវការ ខ្សែបម្រើcoutinho សម្រេចចាកចេញពីក្លឹប Liverpool ទៅរួមរស់ជាមួយ FC Barcelona នៅអេស្ប៉ាញហើយ ក្នុងតម្លៃខ្លួន១៤២លានផោន។


ទន្ទឹមនឹងការចាកចេញនេះដែរ លោក Jurgen Klopp បាននិយាយថាក្លឹបនឹងរូបលោកបានព្យាយាមគ្រប់យ៉ាងហើយដើម្បីទុក Coutinho ប៉ុន្តែចុងក្រោយនៅតែមិនអាចរក្សាគេបានដដែល។ ការចាកចេញរបស់គេនេះ គឺដើម្បីបំពេញបំណងទៅថ្ងៃអនាគត និងគ្រួសាររបស់គេ។ វាជាក្ដីសុបិនក្នុងការទៅលេងនៅអេស្ប៉ាញ។


ទម្រាំតែបានកីឡាករប្រេស៊ីលរូបនេះ Barcelona បានដាក់ដេញថ្លៃ៣ដងមកហើយ ប៉ុន្តែត្រូវច្រានចោលទាំងអស់ រហូតដល់ដាក់ម្ដងទៀតក្នុងទំហំទឹកប្រាក់១៤២លានផោន ទើបបានសម្រេចនាំយកទៅអេស្ប៉ាញតែម្ដង៕