ក្មួយស្ដេចប៊្រុយណេ គឺជាកីឡាករវ័យក្មេងមានជាងគេលើលោក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្មួយស្ដេចប៊្រុយណេ គឺជាកីឡាករវ័យក្មេងមានជាងគេលើលោក

07/01/2018
Faiq Bolkiah បច្ចុប្បន្ន គឺជាកីឡាករបម្រុងរបស់ Leicester City តែតាមសាវតា លោកគឺក្មួយប្រុសបង្កើតរបស់ស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេបច្ចុប្បន្ន។ ដោយសារតែបែបនេះ តាមរបាយការណ៍ រូបគេ គឺជាកីឡាករវ័យក្មេងមានបំផុតមួយលើពិភពលោក ដែលត្រូវគេជឿថាបានកាន់កាប់រថយន្ដចំនួន 2300 គ្រឿងមានទាំងម៉ាក Bentleys, Ferraris និង Rolls-Royces ។


បើទោះមានកំណើតចេញពីត្រកូលរាជវង្សនៃប្រទេសអ្នកមានស្តុកស្តម្ភ មកពីតំបន់ភូមិភាគអាស៊ីអាគ្នេយ៍ តែ Faiq Bolkiah សុខចិត្តទម្លាក់ចោលរឿងទាំងឡាយ ហើយបានទៅដល់ក្លឹបធំៗនៅអង់គ្លេសតាមក្ដីប្រាថ្នាចង់ក្លាយជាកីឡាករឆ្នើម ដោយគេធ្លាប់ជាកីឡាកររបស់ Southampton, Arsenal, Chelsea។

កីឡាករវ័យ១៩ឆ្នាំរូបនេះ ធ្លាប់បានចុះកិច្ចសន្យា២ឆ្នាំជាមួយ Chelsea មុនចេញទៅ Leicester City កាលពីខែធ្នូ ឆ្នាំ២០១៥។ បើតាមកុងត្រារយៈពេល៣ឆ្នាំ យុវជនរបស់ Leicester City រូបនេះ នឹងនៅជាមួយក្លឹបដល់ទៅខែធ្នូ ឆ្នាំ២០១៨នេះ។យ៉ាងណាក្ដី គេមិនទាន់បានចូលលេងពេញលេញឡើយ ពោលគឺមានឈ្មោះត្រឹមជាកីឡាករបម្រុងប៉ុណ្ណោះ។


Rolls Royce របស់បងប្អូនជីដូនមួយ Faiq Bolkiah រស់នៅក្នុងជីវភាពខ្ពង់ខ្ពស់បំផុតក្នុងប្រទេសរបស់ពួកគេ
វិលមកនិយាយអំពីឪពុករបស់ Faiq វិញ គឺព្រះអង្គម្ចាស់ Jefri Bolkiah ប្រភពខាងលើ បានរៀបរាប់ថាគឺជា playboy របស់រាជវង្សស៊ុលតង់ប្រទេសប្រ៊ុយណេ។ Jefri ចាយលុយដូចក្រដាស ដោយគិតត្រឹមរយៈពេល ១៥ឆ្នាំចុងក្រោយ លោកចាយអស់ប្រមាណ ១០ លានផោន (ប្រហែល ២០,៣៥ លានដុល្លារ) ឯណោះ។


Faiq និង ឪពុកដែលជាព្រះអង្គម្ចាស់ Jefri Bolkiah
ប្រភពខាងលើបន្តថា មានពេលមួយនោះ Jefri ចំណាយជាង ៤៧,៥ លានដុល្លារលើរថយន្ត នាឡិកា និង ប៊ិចធ្វើពីមាសពណ៌ស និង ចាយជាង ១,៣ លានដុល្លារផ្សេងទៀតលើកម្មវិធីជប់លៀងជាមួយនារីស្អាតៗ។

ខុសពីឪពុក Faiq បានប្តេជ្ញាថា នឹងគេចឲ្យផុតពីទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភទាំងនោះ។ លោកបាននិយាយថា "ខ្ញុំចាំថា ខ្ញុំធ្លាប់លេងបាល់តាំងពីតូច ហើយតែងតែចូលចិត្តទៅក្រៅមានបាល់នៅជាប់នឹងជើង"។ ប្រភពខាងលើបន្ត៕