Chelsea ផ្ដល់លេខ៨វីរបុរស Lampard ដល់សមាជិកថ្មី Barkley - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Chelsea ផ្ដល់លេខ៨វីរបុរស Lampard ដល់សមាជិកថ្មី Barkley

07/01/2018
Chelsea បានចុះហត្ថលេខាយក Ross Barkley ពី Everton ជាផ្លូវការក្នុងតម្លៃផ្ទេរ១៥លានផោនកាលពីថ្ងៃម្សិលមិញ។


ខ្សែបម្រើវ័យ២៤ឆ្នាំបានចុះកិច្ចសន្យារយៈពេល៥ឆ្នាំកន្លះជាមួយក្លឹបជើងឯកចាស់ Premier League ដោយពាក់អាវលេខ៨ដ៏ល្បីល្បាញរបស់វីរបុរស Frank Lampard និង Oscar។

Barkley បានចំណាយពេល១៣ឆ្នាំរួមរស់ជាមួយ Everton ជាក្លឹបដែលគេចូលហាត់ឲ្យថ្នាលយុវជនកាលពី២០០៥ ក្នុងវ័យ១១ឆ្នាំ។ កីឡាករអន្តរជាតិអង់គ្លេសលេងបាន១៥០ប្រកួត និងស៊ុតបញ្ចូលទី២១គ្រាប់ឲ្យក្លឹបមានមូលដ្ឋាននៅ Goodison Park និងលេងបាន២២ប្រកួតដែរឲ្យជម្រើសជាតិ៕