Real ចង់បាន Neymar ដោយបោះចោល Ronaldo - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Real ចង់បាន Neymar ដោយបោះចោល Ronaldo

07/01/2018
Real Madrid ត្រៀមបញ្ចេញ Ronaldo ចោលក្នុងខែនេះ ដើម្បីប្រមូលលុយទិញ កីឡាករតម្លៃខ្លួនថ្លៃបំផុតបំបែកកំណត់ត្រាពិភពលោក Neymar។ បើតាមសារព័ត៌មាន Express របស់អង់គ្លេសចុះផ្សាយថ្ងៃសុក្រល្ងាចមិញនេះ។


ម្ចាស់ក្លឹបអធិរាជស លោក Florentino Perez កំពុងធ្វើឱ្យអស់ពីលទ្ធភាពដើម្បីឱ្យ Ronaldo ចេញឲ្យបានក្នុងខែនេះ ខណៈ Neymar ក៏ចង់ឲ្យ Ronaldo ដើរចេញមុនពេលរូបគេទៅដល់ទឹកដី Bernabeu ផងដែរ។


ទោះជាយ៉ាងណា Real Madrid ក៏ត្រូវពិបាកចិត្តដោយមិនដឹងថាត្រូវបណ្តេញ Ronaldo ចេញដោយរបៀបណា ព្រោះម្ចាស់ពាន Ballon d'Or ៥សម័យកាល វ័យ៣២ឆ្នាំរូបនេះ បានជួយក្លឹបឲ្យលើកពាន Champions League ៣ដង នា៤រដូវកាលចុងក្រោយនេះ។ ប្រភពខាងលើបន្ត។

ដំណឹងដែល Real ចង់លក់ កំពូលតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ ចេញធ្វើឲ្យក្លឹបតោខៀវ Chelsea ភ្ញាក់ផ្អើលជាងគេនូវរឿងដែលមិនគួរឲ្យជឿនេះ ខណៈ Man Utd និង PSG រង់ចាំដៃ១០បើ Ronaldo ចេញមែន។

Real Madrid ធ្លាប់ចង់បានខ្សែប្រយុទ្ធរូបនេះពីក្លឹប Santos នៅឆ្នាំ 2013 ប៉ុន្តែពេលនោះ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានជ្រើសរើសចូលរួមជំនួស Barca ជំនួសវិញ ជាកន្លែងដែលរូបគេបានឈ្នះពានរង្វាន់ Champions League មួយអំឡុងពេលលេងរយៈពេល 4 ឆ្នាំ៕