Lingard និង Lukaku ស៊ុតម្នាក់មួយគ្រាប់នាំ Man Utd ទៅជុំទី៤ FA Cup - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Lingard និង Lukaku ស៊ុតម្នាក់មួយគ្រាប់នាំ Man Utd ទៅជុំទី៤ FA Cup

07/01/2018
Manchester United បានក្លាយជាក្រុមទី២ កក់កៅអី FA Cup ជុំទី៤ជាមួយ Liverpool បន្ទាប់ពីយកឈ្នះ Derby County ២ទល់នឹង០។


ក្រុមរហស្សនាមថាបិសាចក្រហម លេងបានយ៉ាងល្អក្នុងជំនួបនៅ Old Trafford យប់មិញ ដោយក្នុងវគ្គទីមួយមានឱកាសស៊ុតច្បាស់ៗជាច្រើនបាល់តែ មិនមានសំណាងដោយសារ Derby លេងរបៀបការពារច្រើន និងបាល់ខ្លះត្រូវបុកបង្គោលទី។

យ៉ាងណានៅវគ្គទី២ ម្ចាស់ផ្ទះរកឃើញគ្រាប់ទីមួយនៅនាទី ៨៤ជាថ្វីជើងតារាជើងស៊ុត Lingard និងគ្រាប់ទី២ជាបាល់ដាច់មាត់នៅនាទី៩០ ស៊ុតបញ្ចូលទីដោយ Romelu Lukaku។ ចប់ការប្រកួតនេះទៅក្រុមលោក Jose Mourinho មានពេលសម្រាករហូត១០ថ្ងៃមុនការប្រកួត Premier League ប៉ះ Stoke City នៅសប្ដាហ៍ទី២៣៕