Van Dijk តែតចុងម៉ោងជួយ Liverpool ទម្លាក់ Everton ពី FA Cup - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Van Dijk តែតចុងម៉ោងជួយ Liverpool ទម្លាក់ Everton ពី FA Cup

06/01/2018
Liverpool បានទម្លាក់គូប្រជែងអ្នកជិតខាង Everton ចេញពី FA Cup បន្ទាប់ពីយកឈ្នះដោយលទ្ធផល ២ ទល់នឹង១។


ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Anfield ម្ចាស់ផ្ទះមានទម្រង់លេងល្អជាងដោយគ្រប់គ្រងបាល់រហូត៦១% និងស៊ុត១៤លើក ខណ:ភ្ញៀវស៊ុតបានតែ៤លើកប៉ុណ្ណោះ។ គ្រាប់ទីមួយក្នុងជំនួបនេះកើតឡើងនៅនាទី ៣៥ជាការទាត់ប៉េណាល់ទីរបស់ ប្រធានក្រុម Milner ក្រោយ Lallana ដួលក្នុងប្រអប់គ្រោះថ្នាក់។

នៅវគ្គទីពីរខ្សែបម្រើ Sigurdsson បានស៊ុតដាច់ចង្កេះអ្នកចាំទីបញ្ចូលទីឲ្យ Everton តាមស្មើបានវិញ។ យ៉ាងណានៅនាទី៨៤ ខ្សែការពារចំណូលថ្មី និងមានតម្លៃខ្លួនថ្លៃបំផុតលើលោក Virgil van Dijk បានលោតតែតឲ្យ Liverpool យកឈ្នះការប្រកួតនឹងឈានទៅជុំទី៤បន្តទៀត៕