បើតំបន់កាតាឡាន់បានឯករាជ្យ Barca នឹងមិនបានមួយសេន ពីការចាកចេញរបស់ Messi ទេ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បើតំបន់កាតាឡាន់បានឯករាជ្យ Barca នឹងមិនបានមួយសេន ពីការចាកចេញរបស់ Messi ទេ

06/01/2018
បើតាមកាសែតអេស្ប៉ាញ El Mundo ត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មាន Marca និង Metro ក្នុងថ្ងៃនេះ បានឲ្យដឹងថា ខ្សែប្រយុទ្ធ Lionel Messi អាចមានសិទ្ធិដើរចេញពីក្លឹបអ្នកមានបុណ្យ ដោយសារចំណុចមួយ ក្នុងកុងត្រាថ្មីរបស់កីឡាករអាហ្សង់ទីនរូបនេះ។


យោងតាមប្រភពដដែល ចំណុចមួយនោះ ក្នុងកុងត្រាថ្មីរបស់ Messi បានបញ្ជាក់ថា ក្នុងករណីតំបន់កាតាឡាន់បានឯករាជ្យ ហើយ Barcelona មិនស្ថិតក្នុងលីគកំពូលអេស្ប៉ាញ បារាំង អង់គ្លេស ឬអាល្លឺម៉ង់ នោះខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ មានសិទ្ធិដើរចេញពីក្លឹបដោយមិនចាំបាច់បង់សូម្បីតែមួយសេនឡើយ។ នេះបានន័យថា ក្លឹបអ្នកមានបុណ្យនឹងមិនបានអ្វីសោះពីការចាកចេញរបស់កីឡាករម្ចាស់ពាន Ballon D'or ៥សម័យរូបនេះទេ។


សូមបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកាឆ្នាំទៅ ខ្សែប្រយុទ្ធ Messi បានចុះកុងត្រាថ្មីជាផ្លូវការជាមួយក្លឹប Barcelona ដែលកុងត្រានេះ មានតម្លៃទិញផ្ដាច់ដល់ទៅ ៧០០លានអឺរ៉ូ។

បែរនិយាយរឿងតំបន់កាតាឡាន់ កាលពីខែតុលា ឆ្នាំមុន រដ្ឋាភិបាលតំបន់មួយនេះ បានរៀបចំការបោះឆ្នោតប្រជាមតិ ដើម្បីផ្ដាច់ខ្លួនចេញពីអេស្ប៉ាញ។ រដ្ឋាភិបាលបានហៅការបោះប្រជាមតិនេះ ជាអំពើខុសច្បាប់ផ្ទុយពីធម្មនុញ្ញអេស្ប៉ាញ ហើយកន្លងមក បានចាត់វិធានការក្ដៅផ្សេងៗដូចជា ការបណ្ដេញរដ្ឋាភិបាលកាតាឡាន់ និងការដកហូតសិទ្ធិពិសេសក្នុងតំបន់នេះជាដើម។

បើទោះជាបច្ចុប្បន្នស្ថានភាពហាក់មានភាពប្រសើរជាងមុន តែភាពតានតឹងរវាងអ្នកចង់បានឯករាជ្យ និងអ្នកមិនចង់បានឯករាជ្យនៅតែមាន៕