Pahang ឈ្នះ Muangthong B ៣-១ ដោយមាន ចាន់ វឌ្ឍនាកាផងដែរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Pahang ឈ្នះ Muangthong B ៣-១ ដោយមាន ចាន់ វឌ្ឍនាកាផងដែរ

06/01/2018
សមាជិកជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានក្លាយជាសមាជិកដ៏សំខាន់ម្នាក់ក្នុងការជួយ Pahang FA ទទួលបានជ័យជម្នះលើក្រុម Muangthong United B ដោយលទ្ធផល ៣-១ សម្រាប់ការប្រកួតមិត្តភាពកម្តៅសាច់ដុំនៅប្រទេសថៃមុននេះបន្តិច។


ការប្រកួតវគ្គទី១ ក្រុមមកលីគម៉ាឡេស៊ីបានស៊ុតទីរបស់ Muangthong United B បាន២គ្រាប់ ខណៈម្ចាស់ផ្ទះបានទម្លាយសំណាញ់ទីរបស់ Pahang វិញបាន១គ្រាប់។ នៅវគ្គទី២ ក្រុមភ្ញៀវបានបន្ថែមគ្រាប់បាល់១គ្រាប់ទៀតដើម្បីទទួលបានជ័យជម្នះក្នុងលទ្ធផល ៣-១។

អ្វីដែលគួរឲ្យកត់សំគាល់នោះគឺ កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា ដែលជាសមាជិកថ្មីបានក្លាយជាតួសំខាន់ម្នាក់ក្នុងការប្រកួតនេះ។ រូបគេត្រូវបានគ្រូបង្វឹក និងមិត្តរួមក្រុមផ្តល់ឱកាសឲ្យជាអ្នកទាត់បាល់ហ្វ្រីឃីក និងទាត់បាល់ចេញពីជ្រុងទាំងវគ្គទី១ និងវគ្គទី២។ គ្រាប់ទី២របស់ Pahang បានកើតចេញពីការលើកបាល់ជ្រុងរបស់ ចាន់ វឌ្ឍនាកា យ៉ាងល្អដែលងាយស្រួលឲ្យមិត្តរួមក្រុមតែតបញ្ចូលទីបានសម្រេច។ កីឡាករកម្ពុជារូបនេះលេងជម្រើស១១នាក់ដំបូង និងត្រូវបានប្តូរចេញនៅនាទីទី៦០នៃវគ្គទី២៕