Kepa ត្រៀមក្លាយជាអ្នកចាំទីថ្មីរបស់ Real Madrid - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Kepa ត្រៀមក្លាយជាអ្នកចាំទីថ្មីរបស់ Real Madrid

05/01/2018
ការផ្ទេរអ្នកចាំទីវ័យក្មេង Kepa Arrizabalaga  ពីក្លឹប Athletic Bilbao មកកាន់ Real Madrid ជិតសម្រេច១០០%ហើយ ក្រោយធ្វើការពិនិត្យសុខភាពរួចរាល់កាលពីម្សិលមិញ។


ក្រុមយក្សអេស្ប៉ាញ Madrid មានទំនុកចិត្តថា នឹងអាចយកអ្នកចាំទីអេស្ប៉ាញរូបនេះមកកាន់ក្រុមនៅប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីការពិនិត្យសុខភាពជោគជ័យ។ kepa បានមកដល់ទីក្រុង Madrid កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីពិនិត្យសុខភាពនៅមន្ទីរពេទ្យ Hospital Sanitas La Moraleja។

Real Madrid នឹងត្រូវចំណាយ២០លានអឺរ៉ូ ដើម្បីទិញផ្ដាច់កុងត្រាកីឡាករវ័យ២៣ឆ្នាំខាងលើ។ នៅ Athletic Bilbao អ្នកចាំទីទើបតែលេងឲ្យឈុតធំអេស្ប៉ាញបានម្ដងរូបនេះ គឺជាជម្រើសទី១លើជើងចាស់  Gorka Iraizoz និង Iago Herrerín៕