Arsenal ទិញបានខ្សែការពារម្នាក់មិនដែលស្គាល់ និងពិបាកហៅឈ្មោះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Arsenal ទិញបានខ្សែការពារម្នាក់មិនដែលស្គាល់ និងពិបាកហៅឈ្មោះ

05/01/2018
Arsenal ដែលចាប់អារម្មណ៍ David Luiz មួយរយៈចុងក្រោយនេះទីបំផុតបែរជាទិញខ្សែការពារកណ្ដាលមួយរូបពីលីគក្រិក ដែលអ្នកគាំទ្ររិះគន់ថាមិនដែលស្គាល់ និងមានឈ្មោះពិបាកហៅ។


ក្លឹបរហស្សនាមថាកាំភ្លើងធំបានបង្ហាញមុខសមាជិកថ្មីរបស់ខ្លួនជាផ្លូវការកាលពីម្សិលមិញនៅទីលានហ្វឹកហាត់ដែលរូបគេមានឈ្មោះថា Konstantinos Mavropanos ផ្ទេរមកពីក្រុម PAS Giannina ក្នុងតម្លៃ២,២លានផោន។

យ៉ាងណាក៏ដោយ Arsenal មិនបានដាក់យុវជនរូបនេះឲ្យលេងទេពោលគឺអនុញ្ញាតឲ្យក្រុម Werder Bremen ខ្ចីជើងបន្ត។ Mavropanos មានវ័យទើបតែ២០ឆ្នាំប៉ុណ្ណោះ និងលេងបាន១៦ប្រកួតនៅលីគក្រិក ស៊ុតបញ្ចូលទី៣គ្រាប់ជួយអតីតក្រុមរបស់គេឈរលេខ១០ក្នុងតារាង៕