ក្រុមក្រសួងការពារជាតិ ប្រកួតមិត្តភាពជាមួយក្រុម Negeri Sembilan របស់ម៉ាឡេស៊ីល្ងាចនេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រុមក្រសួងការពារជាតិ ប្រកួតមិត្តភាពជាមួយក្រុម Negeri Sembilan របស់ម៉ាឡេស៊ីល្ងាចនេះ

05/01/2018
នាល្ងាចម៉ោង៦:៣០នាទីនេះ ក្រុមក្រសួងការពារជាតិ នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុម Negeri Sembilan របស់ប្រទេសម៉ាឡេស៊ី ដើម្បីជាការធ្វើតេស្ដកីឡាករថ្មីត្រៀមរដូវកាលថ្មីខាងមុខ។


ក្រសួងការពារជាតិ បានប្ដូរគោលការណ៍របស់ខ្លួន ដោយរដូវកាលថ្មីមិនយកកីឡាករកូរ៉េខាងជើងទៀតនោះទេ ដោយជ្រើសរើសយកកីឡាករបរទេសផ្សេងវិញ។ ដូច្នេះហើយការប្រកួតនៅល្ងាចនេះ ពួកគេនឹងយកវាដើម្បីមើលកីឡាករដែលត្រូវធ្វើតេស្ដសមត្ថភាព។

កីឡាករបរទេសដែលក្រសួងការពារជាតិ អាចនឹងជ្រើសរើសយកនៅរដូវកាលថ្មីនេះ អាចជាជនជាតិជប៉ុន កូរ៉េខាងត្បូង និងមកពីតំបន់អឺរ៉ុប៕