Mohamed Salah លើកពានកីឡាករឆ្នើមប្រចាំទ្វីបអាហ្វ្រិក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Mohamed Salah លើកពានកីឡាករឆ្នើមប្រចាំទ្វីបអាហ្វ្រិក

05/01/2018
Mohamed Salah របស់ Liverpool ត្រូវបានបោះឆ្នោតជាកីឡាករឆ្នើមរបស់ទ្វីបអាហ្វ្រិកប្រចាំឆ្នាំ២០១៧។


តារាជើងស៊ុតជំនាញជើងឆ្វេងមានពិន្ទុនាំមុខលេខ២ Sadio Mane ដែលជាមិត្តរួមក្រុម និងលេខ៣ Pierre-Emerick Aubameyang របស់ Dortmund។

ខ្សែបម្រើប្រយុទ្ធវ័យ២៥ឆ្នាំស៊ុតបញ្ចូលទី១៧គ្រាប់នៅ Premier league និង២៣គ្រាប់គិតលើគ្រប់កម្មវិធី, ជួយអេហ្ស៊ីបរងជើងឯក Africa Cup of Nations ឆ្នាំ២០១៧ និងឡើងទៅលេងជុំផ្ដាច់ព្រ័ត្រ World Cup លើកដំបូងចាប់តាំងពីឆ្នាំ១៩៩០។

មុនមកកាន់ក្លឹបមានមូលដ្ឋាននៅ Merseyside កីឡាករពាក់លេខ១១នៅ Liverpool បានស៊ុត១៥គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុត១១ដងនាំ Roma ឲ្យឈរលេខ២នៅក្របខ័ណ្ឌ Serie A។

Salah និង Mane នឹងហោះពីប្រទេសហ្គាណា ទីដែលពួកគេទទួលពានទៅកាន់ Liverpool វិញមុនជំនួប Everton យប់នេះតែយ៉ាងណា Salah មិនអាចលេងបានទេដោយសាររបួស៕