ការប្រកួចរវាង Real Madrid នឹង Numancia មានកាតជិត ១០ កាត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ការប្រកួចរវាង Real Madrid នឹង Numancia មានកាតជិត ១០ កាត

05/01/2018
កាតលឿង៩ ត្រូវបានអាជ្ញាកណ្ដាលដកចេញហោប៉ៅ ក្នុងការប្រកួតរវាង Numancia ចាញ់ Real Madrid ០-៣ ក្នុងពាន Copa del Rey ជើងទីមួយវគ្គ១៦ក្រុមចុងក្រោយ។


ក្នុងចំណោមកាតលឿងទាំង៩ ខាង Numancia ដែលជាក្រុមលេងនៅលីគទីពីរមានដល់៧ ក្នុងនោះកីឡាករ Pape Diamanka បានកាតលឿង២ម្នាក់ឯងស្មើកាតក្រហមនាទី៦០។ ចំណែកខាង Madrid ទទួលបានតែ២ប៉ុណ្ណោះ គឺសាងកំហុសដោយកីឡាករ Jesus Vallejo និង Mateo Kovacic។ ចំពោះគ្រាប់បាល់ខាងស្ដេចសរកបានដោយ Gareth Bale, Isco និង Borja Mayoral។

ក្រុមទាំងពីរនឹងត្រូវប៉ះគ្នាជើងទីពីរនៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៨។ គូពិសេសមួយទៀត Barca បានត្រឹមស្មើជាមួយ Celta Vigo ១-១៕