ឃួន​ ឡាប៊ូរ៉ាវី​ ​ឈ្នះ​ស្បែក​ជើង​មាស​ Hun Sen Cup លើកទីបួន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឃួន​ ឡាប៊ូរ៉ាវី​ ​ឈ្នះ​ស្បែក​ជើង​មាស​ Hun Sen Cup លើកទីបួន

05/01/2018
ខ្សែ​ប្រយុទ្ធ​​ចាស់​វស្សា​របស់​បឹងកេត​​ ឃួន ឡាប៊ូរ៉ាវី​ ​បាន​បង្កើន​កំណត់​ត្រា​ឈ្នះ​ស្បែក​ជើង​មាស​​​រហូត​​៤​​ដង​ក្នុង​នាម​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ក្នុង​ពាន​រង្វាន់​ Hun Sen Cup បើ​គិត​ចាប់​តាំង​ពី​ពាន​នេះ​បាន​បង្កើត​ឡើង​ឆ្នាំ​២០០៧។


ឃួន​ ឡាប៊ូរ៉ាវី​ បាន​ឈ្នះ​ស្បែក​ជើង​មាស​​២​​លើក​​ជាប់​គ្នា​​​នៅ​ពេល​​​លេង​ឲ្យ​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង​​ឆ្នាំ​​២០១១​រក​បាន​២២​គ្រាប់​ និង​២០១២​រក​បាន​២២​គ្រាប់​ទៀត​ ព្រម​ទាំង​​ឈ្នះ​២​ដង​ទៀត​នៅ​ពេល​​លេង​នៅ​ក្លឹប​បឹងកេត​​គឺ​ឆ្នាំ​២០១៤​​រក​បាន​១២​គ្រាប់​ និង​ឆ្នាំ​២០១៧​នេះ​រក​​បាន​​១៦​គ្រាប់​ដែល​នឹង​ទទួល​នា​ពេល​ខាង​មុខ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​មួយ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។ ​រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​ដែល​ឈ្នះ​ស្បែក​ជើង​មាស​​ច្រើន​ជាង​គេ​បំផុត​​ក្នុង​ពាន​រង្វាន់​មួយ​នេះ ដូច្នេះ​ពិបាក​នឹង​​រក​កីឡា​ណាផ្សេង​ទៀត​បំបែក​កំណត់​ត្រា​នេះ​ណាស់។