Jose Mourinho ត្រូវ Conte ហៅថា "a little man” - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Jose Mourinho ត្រូវ Conte ហៅថា "a little man”

07/01/2018
សង្គ្រាមពាក្យសម្ដីរវាងអ្នកចាត់ការល្បីឈ្មោះ Jose Mourinho និង Conte បានបន្ដផ្ទុះឡើងទៀត ក្រោយពីក្រុម Chelsea បានត្រឹមស្មើ Norwich ក្នុងពានរង្វាន់ FA Cup ។


Jose បាននិយាយដៀមដាមដល់ Conte ដោយចោទថាអ្នកចាត់ការរូបនេះធ្លាប់មានប្រវត្តិរៀបចំលទ្ធផលទុកមុនការប្រកួត។ យ៉ាងណាមិញ ឆ្លើយតបទៅនឹងការនិយាយដូច្នេះ កាលពីយប់មិញនេះ អ្នកចាត់ការសញ្ជាតិអ៊ីតាលីបានយកពាក្យទាំងអស់របស់ Jose ថាជារឿងដដែលៗ ព្រោះតាំងពីដើមមកអតីតអ្នកចាត់ការក្រុម Real Madrid ម្នាក់នេះចេះតែនិយាយដូច្នេះឯង។

“ខ្ញុំគិតថាមុនពេលអ្នកនិយាយទៅថាឱ្យនរណាគេ ឬបញ្ឈឺគេនោះ អ្នកគួរតែចំណាយពេលមើលខ្លួនឯងសិន។ អ្នកកំពុងតែបង្ហាញថាខ្លួនឯងជាមនុស្សគំនិតខ្លី... អ្នកមិនបានដឹងច្បាស់លាស់ពីស្ថានភាពណាមួយនោះទេ។ ខ្ញុំស្គាល់គាត់ច្បាស់ (Jose) ពីមុន ហើយបច្ចុប្បន្នគាត់នៅតែអីចឹងដដែល ហើយទៅថ្ងៃអនាគតក៏នៅតែចឹង”។ សម្ដី Conte ។

គេសង្កេតឃើញថារដូវកាលនេះ សង្គ្រាមពាក្យសម្ដីរវាងអ្នកចាត់ការ Man Utd និង Chelsea កាន់តែផ្ទុះឡើងហើយ ក្រោយពីម្នាក់ៗមិនព្រមបន្ធូរបន្ថយគ្នាសោះ៕