Anthony Knockaert នៅក្លឹប Brighton បានក្លាយជាកីឡាករទាត់បញ្ចូលទីគ្រាប់ទីមួយក្នុង Premier League នៃឆ្នាំ២០១៨ ពេលលេងទល់នឹង Bournemouth កាលពីយប់មិញ។
ក្នុងជំនួបខាងលើ កីឡាករបារាំង Knockaert បានទម្លុះសំណាញ់ត្រឹមនាទីទី៥ ប៉ុន្តែនាទី៣៣ Steve Cook របស់ Bournemouth ក៏បានតាមស្មើវិញ។ ឈានដល់វគ្គទី២ ក្រុមទាំងពីររកបានម្នាក់មួយគ្រាប់ទៀតចប់ការប្រួត ស្មើគ្នា ២-២។
ចាត់ទុកថាសំណាងក៏ថាបាន ព្រោះយប់មិញមាន៤គូផ្សេងលេងដែរដូចជា Burnley vs Liverpool, Leicester City vs Hudderfield Town, Stoke vs Newcastle និង Everton vs Man Utd តែ Brighton vs Bournemouth លេងមុនគេប៉ុន្មានម៉ោង ដូច្នេះជាឱកាសល្អអាចទាត់ចូលទីមុនគេក្នុងឆ្នាំ២០១៨។
តោះ! ក្រឡេកមើលឆ្នាំមុនៗ តើនរណាជាគ្រាប់គ្រាប់ដំបូងសម្រាប់ឆ្នាំថ្មី?
២០១៧: Harry Kane (TOTTENHAM)
២០១៦: Michail Antonio (WEST HAM)
២០១៥: Ryan Shawcross (STOKE)
២០១៤: Fernandinho (MANCHESTER CITY)
២០១៣: Dimitar Berbatov (FULHAM)
២០១២: Victor Anichebe (EVERTON)
២០១១: Wayne Rooney (MANCHESTER UNITED)
២០១០: Tuncay Sanli (STOKE)
២០០៩: Curtis Davies (ASTON VILLA)
២០០៨: Danny Murphy (FULHAM)