គ្នាស្លាប់ហើយ នៅមានអ្នកជិះបុកថែមទៀត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្នាស្លាប់ហើយ នៅមានអ្នកជិះបុកថែមទៀត

03/01/2018
រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​បាន​ចេញ​ដើរ​លេង​បាន​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​វិញ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​នឹង​របាំង​ថ្ម​ដែល​គេ​ទុក​រៀប​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឱ្យ​បុរស​ជា​អ្នក​បើក​ម៉ូតូ​ដួល​ហោះ​ផ្លោង​បោក​ក្បាល​ទៅ​ផ្លូវ​ហូរ​ឈាម​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​អ្នក​អង្គុយ​ខាងក្រោយ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​២១៧ ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពាន់ថ្ម ខណ្ឌដង្កោ ។
សព​ជន​រង​គ្រោះ​មានឈ្មោះ មុត ធួន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​នៅផ្ទះ មានស្រុក​កំណើត​នៅ​ភូមិ​ដើម​ធ្លក ឃុំ​ដើម​ស្លែង ស្រុក​សំរោង ខេត្តតាកែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​ពីរ​នាក់​មិនដឹង​ថា​ចេញ​គោលបំណង​ទៅ​ណា​នោះ​ទេ​គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ខ្មៅ អត់​មាន​ស្លាក​លេខ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ ២១៧ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​ងងឹត​បណ្តាល​ឱ្យ​ម៉ូតូ​ជ្រុល​ទៅ​បុក​នឹង​របាំង​ថ្ម​ដែល​គេ​ទុក​រៀប​សួនច្បារ​ពុះ​ចែកផ្លូវ​ដែល​គេ​ទុក​ចោល​នៅ​លើ​ផ្លូវ​ហើយ​អត់​មាន​ភ្លើង​សញ្ញា​សំគាល់​ត្រឹមត្រូវ​ផង​នោះ​បណ្តាល​ឱ្យ​ម៉ូតូ​ដួល និង​ធ្វើ​ឱ្យ​អ្នក​បើក​ម៉ូតូ​ដួល​ហោះ​ផ្លោង​បោក​ក្បាល​ទៅ​ផ្លូវ​ហូរ​ឈាម​ស្លាប់​នៅ​កន្លែង​កើតហេតុ​គួរ​ឱ្យ​អាណោចអាធម៌ ។
ចំណែក​អ្នក​អង្គុយ​ខាងក្រោយ​រង​របួសធ្ងន់ ហើយ​ពេល​នោះ​ដែរ​ក៏​ស្រាប់តែ​ម៉ូតូ​ម៉ាក MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ ១J-៥០៧៩ មួយ​គ្រឿង​ទៀត​ដែល​ជិះ​ដោយ​បុរស​ពីរ​នាក់​បាន​ជ្រុល​ទៅ​បុក​បន្ថែម​ទៀត​ពីក្រោយ​តែ​រង​របួសស្រាល ។
ដោយឡែក តាម​សម្តី​របស់​មិត្ត​ភ័​ក្ត​ជន​រង​គ្រោះ​ដែល​ស្លាប់​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គេ​មាន​គ្នា​ចំនួន​៤​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក MSX ចំនួន​ពីរ​គ្រឿង​មក​ដើរ​លេង​នៅ​ក្រុងភ្នំពេញ​រួច​ហើយ គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ខេត្តតាកែវ​តែ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​ម៉ូតូ​ដែល​ជន​រង​គ្រោះ​ស្លាប់​បាន​ជិះ​ទៅ​បុក​នឹង​ថ្ម​ដែល​គេ​ទុក​រៀប​សួនច្បារ​ពុះ​ចែកផ្លូវ​បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​អ្នក​បើក​ម៉ូតូ​នៅ​នឹង​ផ្លូវ​ហូរ​ឈាម​ជោកជាំ​ពេល​នោះ​ម៉ូតូ​របស់​ពួក​គេ​មួយ​គ្រឿង​ទៀត​មក​ពីក្រោយ​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​បន្ថែម​ទៀត​បណ្តាល​ឱ្យ​រង​របួសធ្ងន់​២​នាក់​ត្រូវ​បាន​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ចំណែក​រូបគេ​រង​របួសស្រាល រីឯ​អ្នក​បើក​ម៉ូតូ​ដែល​បុក​ថ្ម​នោះ​គឺ​បាន​ស្លាប់​នឹង​កន្លែង​កើតហេតុ