ព្រៃផ្សៃណាស់! ម្តាយច្របាច់.កនិងបិទច្រមុះកូន​​អាយុ២​ខែ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រៃផ្សៃណាស់! ម្តាយច្របាច់.កនិងបិទច្រមុះកូន​​អាយុ២​ខែ​

03/01/2018
ខេត្តសៀមរាប ៖ យោងប្រភពពី​អគ្គនាយកដ្ឋានផ្សព្វផ្សាយអប់រំ​​ នាព្រឹក​ថ្ងៃទី០៣ មករា ឱ្យ​ដឹង​​ថា ទារិកា​​ម្នាក់​មាន​អាយុ​​២​ខែ​បាន​​​​ស្លាប់ ដោយសារ​ម្តាយ​ស្រវឹងខួប​ច្របាច់.កនិងបិទ​​ច្រមុះ ​រហូត​ដាច់ខ្យល់​​ កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ​មករា ​ស្ថិ​តនៅ​ចំណុច​ភូមិ​ច្បា​រលើ ឃុំ​ចាន់​ស ស្រុក​សូទ្រនិគម ខេត្តសៀមរាប​ ហើយ​ម្តាយរូបនោះ​ក៏​ត្រូ​វ​​ឃាត់​ខ្លួន​ភ្លាម​ៗ​ដែរ ។
ប្រភពបន្ត​ថា​ ​ស្ត្រី​ជាម្តា​យខាងលើ​ មាន​ឈ្មោះ​ស៊ុម ស៊ី​ណូ​ន អាយុ៣៨​ឆ្នាំ​ ។ ​រី​ឯ​កូន​កូនស្រី​​ដែលស្លាប់​ឈ្មោះ​កើន ស្រី​នី​ន អាយុ​ទើប​២​ខែ ​រស់នៅ​ក្នុង​ភូមិ​កើតហេតុ​ខាងលើ​។
ប្រភព​ដដែល​បន្ត​ថា ​ស្ត្រី​ម្តាយ​​ជា​មនុស្ស​​ស្រវឹង​សារ​ខួប​ក្រោយ​​ត្រូវ​​​​ប្តី​​រត់​​ចោល​ កាលពី​​អំឡុងខែ​មិថុនា ឆ្នាំ​២០១៧​ ដោយទុកកូន៣នាក់​នៅក្នុង​បន្ទុកស្ត្រី​ខាងលើនេះ ។ ការដែលប្តីរត់ចោលនេះ គឺដោយសារ​តែ​មកពី​ប្រពន្ធ​តែង​តែ​ស្រវឹង​ស្រានេះតែម្តង ។

បើតាម​ការ​អះអាង​អ្នកជិត​ខាងវិញ​ថា ​ម្តាយ​រូបនេះផឹកស្រា​​​គ្មាន​ម៉ោង​ស្វាង​​ទេ ​​គឺរាល់ថ្ងៃតែម្តង ដែល​អាច​​ប៉ះពាល់​ដល់​សតិទៅហើយ ​ទើប​សម្លាប់កូនឯងបែបនេះ ។