​ក្រសួង​ការពារជាតិ​ ​មាន​គម្រោង​ប្ដូរ​កីឡាករ​បរទេស​ចេញ ​រដូវ​កាល​ថ្មី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​ក្រសួង​ការពារជាតិ​ ​មាន​គម្រោង​ប្ដូរ​កីឡាករ​បរទេស​ចេញ ​រដូវ​កាល​ថ្មី

02/01/2018
ក្លឹប​​បាល់ទាត់​ក្រសួង​ការពារ​ជាតិ ​មាន​គម្រោង​ផ្លាស់​ប្ដូរ​កីឡាករ​ចេញ​ខ្លះ ​កុំ​ឱ្យ​ប្រើ​កីឡាករ​ដដែល​ៗ​២​ឆ្នាំ​ជាប់​គ្នា​ពេក ​ធ្វើ​ឱ្យ​ក្រុម​ផ្សេង​ដឹង​ក្បួន​លេង​អស់។ នេះ​បើ​តាម​លោក ទេព ឡុងរចនា ​គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ។

ក្រសួង​ការពារ​ជាតិ​បាន​ត្រឹម​ជើង​ឯក​រង​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ​ដោយ​ចាញ់​ក្រុម​បឹង​កេត​ដោយ​បាល់​កាត់​សេចក្ដី​១១​ម៉ែត្រ។ ក្រុម​ដែល​ដឹក​នាំ​ដោយ​លោក ទេព ឡុងរចនា ​នេះ​ពិត​ជា​ធ្វើ​បាន​ល្អ​តាំង​ពី​វគ្គ Play-Off ​មក ដោយ​ទម្លាក់​ក្រុម​ខ្លាំង​ណាហ្គាវើល ​និង​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ជា​ដើម មុន​មក​ចាញ់​ក្រុម​បឹង​កេត​នេះ។

​ក្រោយ​ពី​បរាជ័យ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​និង​​បាន​ត្រឹម​ជើង​ឯក​រង​២​ឆ្នាំ​ជាប់​គ្នា​នេះ ​លោក ទេព ឡុងរចនា ​បាន​បង្ហាញ​គម្រោង​ផ្លាស់​ប្ដូរ​កីឡាករ​បរទេស​ចេញ​ខ្លះ ​ដើម្បី​រៀប​ទម្រង់​លេង​ជា​ថ្មី ​និង​ដាក់​គោល​ដៅ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។ យ៉ាងណាមិញ ​ការ​ផ្លាស់​ប្ដូរ​នោះ ​មិន​ទាន់​ដឹង​ថា​ត្រូវ​ជម្រុះ​កីឡាករ​កូរ៉េ​ខាង​ជើង​ទាំង​៤​នាក់​ចេញ​តែ​ម្ដង ​ឬ​យ៉ាង​ណា​នោះ​ទេ។ ដោយ​ត្រូវ​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹក​នាំ ​បន្ដ​ទៀត​រឿង​ផ្លាស់​ប្ដូរ​កីឡាករ​នេះ។

សម្រាប់​គោលការណ៍​កីឡាករ​បរទេស​នៅ​កម្ពុជា គឺ​តម្រូវ​ឱ្យ​មាន​៥​នាក់ (មាន​កីឡាករ​អាស៊ី​ម្នាក់) ​ហើយ​អាច​ដាក់​ឱ្យ​ចូល​លេង​ក្នុង​ទីលាន​បាន​៤​នាក់​ពេល​ប្រកួត។ ​ដោយ​ឡែក​សម្រាប់​រដូវ​កាល​មុន​នេះ ​ក្រុម​ក្រសួង​ការពារ​ជាតិ​មាន​កីឡាករ​បរទេស​៤​នាក់ ​សុទ្ធ​តែ​កូរ៉េ​ខាង​ជើង​ទាំង​អស់៕