ពូល F នេះបឹងកេតស្ថិតនៅពូលជាមួយក្រុម Ceres–Negros របស់ហ្វីលីពីន Home United របស់សិង្ហបុរី និងក្រុម Shan United របស់មីយ៉ាន់ម៉ា។ ក្រុមនីមួយៗក្នុងពូល មានឱកាសជួបគ្នាចំនួនពីរជើង ដោយធ្វើឡើងក្នុងទឹកដីម្នាក់ម្ដង។
សម្រាប់ប្រកួតដំបូងរបស់បឹងកេត ត្រូវទៅទឹកដីរបស់ក្រុម Ceres–Negros របស់ហ្វីលីពីន នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។ ក្រុមដែលអាចឡើងទៅវគ្គបន្តគឺមានតែពីរក្រុមប៉ុណ្ណោះ ដោយក្រុមលេខ ១ នៃពូល F នេះ នឹងត្រូវទៅជួបក្រុមលេខ២ មកពីពូល H ស្របពេលក្រុមលេខ ២ នៃពូល F នឹងបានទៅប៉ះក្រុមលេខ ១ ពូល G ៕