លីប៊ី​បញ្ជូន​ជន​អន្តោប្រវេសន៍​ហ្កំប៊ី​​ខុស​ច្បាប់​​ ១៤២​នាក់​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​​​របស់​ពួក​គេ​វិញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លីប៊ី​បញ្ជូន​ជន​អន្តោប្រវេសន៍​ហ្កំប៊ី​​ខុស​ច្បាប់​​ ១៤២​នាក់​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​​​របស់​ពួក​គេ​វិញ

02/01/2018
លីប៊ី៖ ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​​ជាង ១០០​នាក់​មក​ពី​ប្រទេស​​ហ្កំប៊ី​​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​​ប្រទេស​​កំណើត​​របស់​​ពួក​​គេ​វិញ​ ដោយ​​ចេញ​​ដំណើរ​​ពី​អាកាស​​យានដ្ឋាន​មីស្រាតានៃ​ប្រទេស​​លីប៊ី​ ហើយ​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​​ធ្វើ​មាតុ​ភូមិ​និវត្តន៍​​ដោយ​ស្ម័គ្រចិត្ត​​ របស់​អង្គការ​​ទេសសន្ទរ​ប្រវេសន៍​​អន្តរជាតិ​​ហៅ​កាត់ IOM។

កម្ម​វិធី​នេះ​​បាន​​ដឹកជញ្ជូន​​ក្រុម​អន្តោប្រវេសន៍​​ខុស​ច្បាប់​ជា​ច្រើន​​ ដែល​បាន​​បញ្ចប់​ការ​​រស់​នៅ​ក្នុង​ប្រទេស​​លីប៊ី​ តាម​ជើង​ហោះ​ហើរ​​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​ ដើម្បី​បន្ធូរបន្ថយ​បន្ទុក​​ណែន​ចង្អៀត​យ៉ាង​ខ្លាំង ​នៅ​តាម​មជ្ឈមណ្ឌល​ឃុំ​ឃាំង​នានា​​ក្នុង​ប្រទេស​លីប៊ី។ ជនអន្តោប្រវេសន៍​​ហ្កំប៊ី​ត្រូវ​បាន​​បញ្ជូន ​តាម​យន្តហោះ​​ទៅ​កាន់​ទីក្រុង​មីស្រាតា​​ចេញ​មក​ពី​តំបន់​​ហ្សាវីយ៉ា និង​តំបន់​ហ្សូវ៉ារ៉ា​ ជា​​ទីក្រុង​ពីរនៅ​ភាគ​ខាង​លិច​ប្រទេស​​លីប៊ី ដែល​បន្ត​ដំណើរ​ឡើង​លើ​យន្តហោះ​​មួយ​គ្រឿង ​​ត្រឡប់​ទៅ​កាន់​រដ្ឋធានី​​ Banjul ក្នុង​ប្រទេស​ហ្កំប៊ី។ ​IOM ជា​ទីភ្នាក់ងារ​​អន្តោប្រវេសន៍​​អង្គការ​សហប្រជាជាតិ​​ ​បង្កើន​កម្រិត​​នៃ​ការ​ដឹក​​ជញ្ជូន​ក្រុម​​អន្តោប្រវេសន៍​​តាម​ជើង​ហោះ​ហើរ​​ ទៅ​កាន់​ប្រទេស​របស់​ពួក​គេ​វិញ​ចេញ​ពី​ប្រទេស​លីប៊ី​​ ហើយ​ការ​​​ជម្លៀស​​នេះ​ឡើង​​ទៅ​ដល់ ១ម៉ឺន​ ៥​ពាន់​នាក់​ក្នុង​ដំណាច់​ឆ្នាំ​២០១៧៕ ប្រភព៖ BayonTV