បឹងកេត​ត្រៀម​ប្ដូរ​គ្រូ​បង្វឹក​ថ្មី​ដើម្បី​ដឹកនាំ​ប្រកួត​ពានរង្វាន់ AFC Cup 2018 - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បឹងកេត​ត្រៀម​ប្ដូរ​គ្រូ​បង្វឹក​ថ្មី​ដើម្បី​ដឹកនាំ​ប្រកួត​ពានរង្វាន់ AFC Cup 2018

02/01/2018
បាល់ទាត់៖ បន្ទាប់ពី​ការពារ​តំណែង​ជើងឯក​លីហ្គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៧ បានសម្រេច​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្រុមបាល់ទាត់​បឹងកេត​អែ​ហ្វ​ស៊ី​នឹង​ធ្វើ​ការផ្លាស់ប្ដូរ​គ្រូ​បង្វឹក​ថ្មី​ ដើម្បី​ដឹកនាំ​ឆ្ពោះ​ទៅ​ចូលរួម​ការប្រកួត​ពាន​រង្វាន់​ក្លឹប​បាល់ទាត់​ជើងឯក​អាស៊ី AFC Cup 2018 វគ្គ​ជម្រុះ​ពូ​ល​F នា​ខែ​កុម្ភៈ​ខាងមុខ។

លោក ហៅ សុជាតិ ដែល​ទើប​បង្កើត​កំណត់ត្រា​ថ្មី​ជូន​ខ្លួនឯង ក្រោយ​ក្លាយ​ពី​គ្រូ​ជំនួយ​មក​ដឹកនាំ​ក្រុម​បឹងកេត លើក​ពាន​លីហ្គ​កំពូល​កម្ពុជា​លើកដំបូង​បាន​ថ្លែង​ថា លោក​មិន​អាច​ដឹកនាំ​បឹងកេត​ចូលរួម​ប្រកួត​ពានរង្វាន់​ដ៏​ធំ​ខាងលើ​បានទេ ដោយសារ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី តម្រូវ​ឲ្យ​គ្រូ​បង្វឹក​ចូលរួម​ត្រូវ​មាន​សញ្ញាប័ត្រ​កម្រិត A ខណៈ​បច្ចុប្បន្ន​លោក​កំពុង​កាន់​សញ្ញាប័ត្រ​កម្រិត B នៅឡើយ។ ជុំវិញ​ការផ្លាស់ប្ដូរ​គ្រូ​បង្វឹក​ថ្មី​នេះ​ដែរ​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែ​មករា​នេះ លោក បែ មករា អ្នកចាត់ការ​ក្រុម​បឹងកេត​បាន​បញ្ជាក់​ថា ជា​ការពិត​ពេលនេះ​ក្លឹប​កំពុង​ស្វែងរក​គ្រូ​បង្វឹក​ថ្មីមក​ជំនួស​កៅអី​លោក ហៅ សុជាតិ ដើម្បី​ដឹកនាំ​ក្រុម​បឹងកេត​ទៅ​ប្រកួត​ពាន​ន​រង្វាន់ AFC Cup 2018 ប៉ុន្តែ​ត្រូវ​រង់ចាំ​កិច្ចប្រជុំ​សម្រេច​ជាមួយ​ថ្នាក់ដឹកនាំ​ក្លឹប​សិន គ្រា​ដែល​កៅអី​គ្រូ​បង្វឹក​សម្រាប់​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៨ ក៏​ត្រូវ​រង់ចាំ​លទ្ធផល​នៃ​កិច្ចប្រជុំ​នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ដែរ។

​សូម​បញ្ជាក់​ថា បឹងកេតគឺជា​ក្រុម​តំណាង​កម្ពុជាដែល​ត្រៀម​ចូលរួម​ប្រកួត​ពានរង្វាន់ AFC Cup 2018 វគ្គ​សន្សំ​ពិន្ទុ​ពូ​ល​F ហើយ​ត្រូវ​ជួប​ក្រុម​តំណាង​លីហ្គ​កំពូល ៣​ប្រទេស​ផ្សេងទៀត រួមមាន​ក្រុម Home United មកពី​សិង្ហ​បុរី​, ក្រុម Shan United មកពី​លីហ្គ​កំពូល​មី​យ៉ាន់​ម៉ា និង​ក្រុម Ceres Negros មកពី​លីហ្គ​កំពូល​ហ្វីលីពីន ហើយ​ក្រុម​តំណាង​ប្រទេស​ហ្វីលីពីន​នេះ ក៏​ជា​ត្រូវ​ជួប​ក្រុម​ជើងឯក​លីហ្គ​កំពូល​កម្ពុជា​មុនគេ នៅ​លើ​ទឹកដី​របស់​ខ្លួន​នា​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨​ខាងមុខ​ផង​ដែរ៕ប្រភព៖ BayonTV