មួយ​ក្បាល​ក្នុង​ម៉ោង​បន្ថែម​ពី Klavan ជួយ​យក ​៣​ពិន្ទុ​ឲ្យ​ Liverpool និង​រក្សា​កំណត់ត្រា​មិន​ទាន់​ចាញ់ ១៦​ប្រកួត​ផ្ទួនៗ​គ្នា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មួយ​ក្បាល​ក្នុង​ម៉ោង​បន្ថែម​ពី Klavan ជួយ​យក ​៣​ពិន្ទុ​ឲ្យ​ Liverpool និង​រក្សា​កំណត់ត្រា​មិន​ទាន់​ចាញ់ ១៦​ប្រកួត​ផ្ទួនៗ​គ្នា

02/01/2018
បាល់ទាត់៖ ​ក្រុម Burnley ដែល​មិន​ស្គាល់​រស់​ជាតិ​ឈ្នះ​នៅ ​៤​ប្រកួត​ចុង​ក្រោយ​បាន​បើក​កីឡដ្ឋាន​ផ្ទាល់ខ្លួន Turf Moor ស្វាគមន៍​ក្រុម​ដែល​កំពុង​ឡើង​ជើង​ហង្ស​ក្រហម Liverpool នៅ​ក្នុង​សប្ដាហ៍​ទី២២ និង​ជា​ថ្ងៃ​អបអរសាទរ​ចូលឆ្នាំ​សកល ២០១៨ ផង​ដែរ។
​​ការប្រកួត​ពេញ​មួយ​តង់​វគ្គ​ទី​១ ពោល​ ៤៥​នាទី​ដំបូង​ គ្មាន​ក្រុម​ណា​មាន​ឱកាស​ស៊ុត​បំប៉ោង​សំណាញ់​ទី​បាន​ឡើយ ​ដោយ​បញ្ចប់​លទ្ធផល​បណ្ដោះអាសន្ន 0-0 តែប៉ុណ្ណោះ។​ ​ការប្រកួត​បន្ត​ចូល​ក្នុង​វគ្គ​ទី​២​ លេង​បាន​ជាង ​១០​នាទី​ពោល​គឺ​នាទី​ទី​៦១ កីឡាករ​ខ្សែ​បំរើ​វ័យ ២៥​ឆ្នាំ​សញ្ជាតិ​សេ​នេ​ហ្គា​ល់​ជា​អ្នក​ស៊ុត​បាន​យ៉ាង​ល្អ​នាំមុខ 1-0 មុន​ពេល​ដែល​កីឡាករ J. Berg Gudmundsson ខ្សែ​បំរើ​ក្លឹប Burnley ស្វែង​រក​គ្រាប់​ស្មើ 1-1 នៅ​នាទី​ទី​៨៧ ដោយ​ការ​ប្រើ​ក្បាល ក្រោយ​កា​រ​បញ្ជូន​ប្រើ​ក្បាល​ដូចគ្នា​ពី​មិត្ត​រួម​ក្រុម Sam Vokes ធ្វើ​ឲ្យ​ទស្សនិកជន​ក្នុង​ដី​របស់​ខ្លួន​រីករាយ​ជា​ខ្លាំង។
​​ការ​ប្រកួត​ស្ទើរតែ​បញ្ចប់​ទៅ​ហើយ ​នៅ​ពេល​ដែល​អាជ្ញា​កណ្ដាល​បាន​បន្ថែម​ម៉ោង​ ៤​នាទី​ចុង​ក្រោយ​បង្គ្រប់​ម៉ោង​មាន​របួស​នោះ ប៉ុន្តែ​មនុស្ស​គិត​មិន​ដូច​ទេវតា​គិត​ឡើយ​ ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Jurgen Klopp ក៏​សម្រេច​បាន​ ៣​ពិន្ទុ​ដ៏​មាន​សារៈសំខាន់​ជាទីបំផុត ​ពោល​គឺ​ខ្សែ​ការពារ​កណ្ដាល Ragnar Klavan ជា​អ្នក​តែ​ត​មួយ​ក្បាល​បញ្ចូល​ទី​បាន​ល្អ​អស្ចារ្យ​បំផុត​ចុង​ម៉ោង​បន្ថែម 90+4 ធ្វើ​ឲ្យ​គ្រូ​បង្វឹក​នឹង​មិត្ត​រួម​ក្រុម​ពេញចិត្ត​ពេញ​ថ្លើម​បំផុត។​ ​ដូច្នេះ ​៣​ពិន្ទុ​យប់​ម៉ិ​ញ​នេះ​ធ្វើ​ឲ្យ​ហង្ស​ក្រហម Liverpool រក្សា​តំណែង​លេខ​៤ ​ខ្លួន​ដដែល​ជាមួយ​នឹង ​៤៤​ពិន្ទុ​ ដេញតាម​ពីក្រោយ​ ​Chelsea ១​ពិន្ទុ​ និង​តាមពីក្រោយ​ Manchester United ៣​ពិន្ទុ​៕ប្រភព៖ BayTV