Man Utd ឡើង​មក​លេខ​​២​វិញ ក្រោយ​យក​ឈ្នះ Everton​ យប់មិញ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Man Utd ឡើង​មក​លេខ​​២​វិញ ក្រោយ​យក​ឈ្នះ Everton​ យប់មិញ​

02/01/2018
ក្រុម​បិសាច​ក្រហម Manchester United បាន​ហក់​ឡើង​លេខ​២​ជា​បណ្ដោះអាសន្ន​សិន​ក្នុង​តារាង​ពិន្ទុ EPLសប្ដាហ៍​ទី​២២​បន្ទាប់​ពី​យក​ឈ្នះ​ក្នុង​ផ្ទះ Everton ក្នុង​លទ្ធផល ២-០។ .

នេះ​ជា​ជ័យជម្នះ​ដំបូង​ហើយ​សម្រាប់​លោក Jose Mourinho ក្រោយ​​លេង​មិន​បាន​ល្អ​ស្មើ​៣​ប្រកួត​ជាប់​គ្នា​​ក្នុង​លីគ​​កន្លង​ទៅ។ ដូច​ដែល​បាន​ដឹង ដោយ​សារ​​តែ Romelu Lukaku និង Zlatan Ibrahimovic របួស​​ ដូច្នេះ​តំបន់​ប្រយុទ្ធ​ត្រូវ​រ៉ាប់រង​ជំនួសដោយ Anthony Martial។

មិន​ខុស​បំណង​ទេ​នៅ​នាទី​៥៧ Anthony Martial បាន​សម្រេច​ទី​បាន​មួយ​គ្រាប់ ក្រោយ​មាន​ការ​បញ្ជូន​ពី Pogba។ ចុង​វគ្គ​ទី​២​នាទី​៨១ Pogba ដដែល​បាន​បោះ​បាល់​ឲ្យ Jesse Lingard ទាត់​បញ្ជូន​ទី​មួយ​គ្រាប់​ទៀត​ជួយ​ក្រុម​នាំ​មុខ​ ២-០ ហើយ​លទ្ធផល​នេះ​បាន​បញ្ចប់​រហូត​ចប់​វគ្គ។


យ៉ាង​ណា​ ការ​ឡើង​ទៅ​លេខ​២​របស់ Man Utd នេះ​មិន​ទាន់​ស្ថិតស្ថេរ​នៅ​ឡើយ ព្រោះ​ក្រុម​លេខ​៣​ Chelsea ទើប​តែ​លេង​បាន​២១​ប្រកួត ហើយ​ត្រូវ​លេង​នៅ​ថ្ងៃ​ពុធ​ស្អែក​ជាមួយ​ Arsenal។ Man Utd និង Chelsea មាន​គម្លាត​ខុស​គ្នា​តែ​ពីរ​ពិន្ទុ​ប៉ុណ្ណោះ៕ ​​​​​