Pogba និយាយថា Manchester United គួរភ្ញាក់ខ្លួនកាលពីយប់មិញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Pogba និយាយថា Manchester United គួរភ្ញាក់ខ្លួនកាលពីយប់មិញ

02/01/2018
ខ្សែ​បម្រើ​ដ៏​មាន​ឥទ្ធិ​ពល Paul Pogba បាន​អំពាវ​នាវ​ឲ្យ​ក្រុម​បិសាច​ក្រហម Manchester United ភ្ញាក់​​ខ្លួន​ឡើង ក្រោយ​ពី​ការ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​​ ៣ លើក​ជាប់​ៗ​​គ្នា​ក្នុង​អំឡុង​ថ្ងៃ​ បុណ្យ​ណូ​អែល ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ទៅ​ឈរ​ពី​ក្រោម​ក្រុម Chelsea នៅ​លើ​តា​រាង​ក្រប​ខ័ណ្ឌ Premier League​។


ការ​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ​​នៅ​ពេល​ប្រកួត​ជា​មួយ​នឹង​ក្រុម Leicester និង Burnley នៅ​ចន្លោះ​ថ្ងៃ​នៃ​បុណ្យ​ណូ​អែល បាន​ធ្វើ​ឲ្យ​ក្រុម Man United កាន់​តែ​មាន​ឱកាស​ស្តួច​ស្តើង​ក្នុង​ការ​ប្រជែង​​ពាន​ជា​មួយ​នឹងក្រុម Manchester City ហើយ​ការ​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ០-០ ក្នុង​ផ្ទះ​ខ្លួន​ឯង​នៅ​​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម Southampton មាន​ន័យ​ថា បច្ចុប្បន្ន​​ពួក​គេ​កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​ ៣ នៅ​លើ​តា​រាង ដោយ​ដេញ​តាម​ពី​ក្រោយ​ក្រុម Man City ដល់​ទៅ​ ១៥​ ពិន្ទុ​។


បញ្ហា​ផ្សេង​ៗ​កំពុង​តែ​កើត​ឡើង​កាន់​តែ​ច្រើន​សម្រាប់​អ្នក​​ចាត់​ការ​ទូទៅ​​ លោក Jose Mourinho ខណៈ​ដែល​បញ្ហា​របួស​ជង្កង់​របស់​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic នឹង​ធ្វើ​ឲ្យ​រូប​គេ​អវត្ត​មាន​​រយៈពេល​ ១ ​ខែ ហើយ Romelu Lukaku ត្រូវ​បាន​សែង​ចេញ​ពី​ទីលាន​ប្រកួត ក្រោយ​ពី​​ប៉ះ​ទង្គិច​ក្បាល​ជាមួយ​នឹង​កីឡាករ Wesley Hoedt​។

Content image - Phnom Penh Post
ខ្សែ​ប្រយុទ្ធ Anthony Martial (ឆ្វេង) របស់ Man United ដណ្តើម​បាល់​ជា​មួយ Pierre-Emile Hojbjerg របស់ Southampton​។ AFP
ខ្សែ​​បម្រើ​ស្លាប​ស្តាំ Ashley Young នឹង​ត្រូវ​អវត្ត​មាន​​សម្រាប់​ការ​ប្រកួត​៣លើក​បន្ទាប់​ទៀត​របស់ Man United ក្រោយ​ពី​ទទួល​យក​ការ​ចោទ​ប្រកាន់​លើ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា ក្រោយ​ពី​រូប​គេ​ហាក់​បាន​វាយ​មួយ​កែង​ទៅ​លើ​ខ្សែ​​បម្រើ Dusan Tadic ក្នុង​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​។


Everton នឹង​ក្លាយ​ជា​គូ​ប្រកួត​បន្ទាប់​របស់ Man United នា​​កីឡដ្ឋាន Goodison Park នៅ​រាត្រី​នេះ ហើយ Pogba បាន​ទាម​ទារ​ឲ្យ​មាន​ការ​បង្ហាញពី​ទម្រង់​លេង​កាន់​តែ​ល្អ​ប្រសើរ​ពីក្រុមរ​បស់​គេ បើ​ទោះ​បី​ក្នុង​ចន្លោះ​ពេល​ដ៏​ខ្លី​ក៏ដោយ​។

ខ្សែ​បម្រើ​អន្តរ​ជាតិ​បារាំង​រូប​នេះ បាន​ប្រាប់​ទូរ​ទស្សន៍ MUTV ថា៖ «យើង​មិន​ចាញ់​ឡើយ ប៉ុន្តែ យើង​ត្រូវ​តែ​​ភ្ញាក់​ខ្លួន​ឡើង ដោយ​ត្រូវ​វាយ​​ទៅកាន់​ជ័យ​​ជម្នះ​។​ យើង​បាន​ស្មើ​ម្តង​ទៀត​។ ស្មើ​ ៣ លើក យើង​ត្រូវ​តែ​ឈ្នះ យើង​ត្រូវ​តែផ្លាស់​ប្តូរ ហើយ​​យើង​ត្រូវ​តែ​ផ្លាស់​ប្តូរ​ដើម្បី​ឈ្នះ​»​។