ឃួន​ ឡាបូរ៉ាវី៖​ ប្រកួត​យប់​មិញ​លំបាក​បំផុត​ក្នុង​អាជីព​របស់​ខ្លួន​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឃួន​ ឡាបូរ៉ាវី៖​ ប្រកួត​យប់​មិញ​លំបាក​បំផុត​ក្នុង​អាជីព​របស់​ខ្លួន​

02/01/2018
ខ្សែប្រយុទ្ធ​ជើង​ចាស់​​របស់​ក្រុម​បឹងកេត​ ឃួន​ ឡាបូរ៉ាវី​ ថា​ ការ​ប៉ះជា​មួយ​ក្រុម​ក្រសួង​ការពារ​ជាតិ​វគ្គ​ផ្ដាច់​ព្រ័ត្រ​យប់​មិញ​នេះ​ ជា​ការ​ប្រកួត​មួយ​យ៉ាង​លំបាក​បំផុត ​បើ​ប្រៀបធៀប​ការ​ប្រកួត​នានាច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ។​


ឃួន​ ឡាបូរ៉ាវី​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជា​មួយ​ក្រុម​ទ័ព​យប់​មិញ​នេះ​ពិបាក​បំផុត​ និង​មាន​សម្ពាធ​​ខ្លាំង​ថែម​ទៀត។​ ជា​ពិសេស​នៅ​ពេល​ទាត់​បាល់​កាត់​សេចក្តី​១១ម៉ែត្រ។​ បើ​គិត​ពី​ប្រកួត​សំខាន់ៗ​សម្រាប់​ខ្សែប្រយុទ្ធ​ខាង​លើ​នេះ​មាន​រាប់​មិន​អស់​មិន​ថា​ការ​ប្រកួត​នៅ​ក្នុង​ប្រទេស​ ឬ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ​ ប៉ុន្តែ​វា​មិន​សូវ​ពិបាក​ និង​មាន​សម្ពាធ​​ខ្លាំង​ដូច​នេះឡើយ។​


​ខ្សែប្រយុទ្ធ​ដែល​ជួយ​ឲ្យ​បឹងកេត​ឈ្នះ​ពាន​យប់​មិន​នេះ​បន្ត​ថា​ រាល់​ដង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ភាគ​ច្រើន​ទាត់​បាល់​កាត់​សេចក្ដី​១១ម៉ែត្រ​ ត្រឹម​៥គ្រាប់​គឺ​ដឹង​ចាញ់​ឈ្នះ​ហើយ​ ប៉ុន្តែ​យប់មិញ​ទាត់​រហូត​ដល់​ជាង​១០គ្រាប់​ទើប​រក​ឃើញ​អ្នក​ឈ្នះ​ ហើយ​ណា​មួយ​គ្រាប់​ដំបូង​របស់​ខ្លួន​ស៊ុត​​មិន​ចូល​ទៀត​ ដូច្នេះ​វា​រឹតតែ​មាន​សម្ពាធ​​កាន់​តែ​ខ្លាំង។​ កីឡាករ​រូប​នេះ​សប្បាយ​រីករាយ​ជា​ខ្លាំង​នៅ​ពេល​ដែល​ក្រុម​​បាន​លើក​ពាន​លីគ​កំពូល​ពីរ​ឆ្នាំ​ជាប់​គ្នា​ដូច​នេះ​ ហើយ​រដូវ​កាល​ថ្មី​ក្រុម​ទាំង​មូល​នឹង​មាន​ការ​កែប្រែ​និង​ធ្វើ​បាន​ល្អ​ជាង​នេះ។​


លីគ​កំពូល​របស់​កម្ពុជា​ឆ្នាំ​ ២០១៦-២០១៧​ នេះ​បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​យប់​មិញ​ ដោយ​ក្រុម​បឹងកេត​ យក​ឈ្នះ​ក្រុម​ក្រសួង​ការពារ​ជាតិ​ដោយ​ទាត់​បាល់​កាត់​សេចក្ដី​១១ម៉ែត្រ​​ដោយ​គ្រាប់​បាល់​១០-៩ បន្ទាប់​ក្រុម​ទាំង​ពីរ​ប្រកួត​គ្នា​អស់​រយៈ​ពេល​១២០​នាទី​នៅ​តែ​ស្មើ​ ១-១​ ៕​